អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល២ថ្ងៃចុងក្រោយឱកាសឆ្លងឆ្នាំសកល មានករណីក្មេងទំនើងកើតឡើងចំនួន៦ករណី ឃាត់ខ្លួនក្មេងទំនើងបាន ២៣នាក់

2025/01/02 11:28:38 pm        145

ក្នុងរយៈពេល២ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ ខែធ្នូ ដែលមនុស្សជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរកំពុងត្រៀមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ ករណីក្មេងទំនើងទូទាំងប្រទេសបានថយចុះគួរឱ្យសម្គាល់ ពោលគឺមានតែ៦ករណីប៉ុណ្ណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ៦ករណីនេះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបឃាត់ខ្លួនក្មេងទំនើងបានចំនួន២៣នាក់ ដោយក្នុងចំណោមនោះ ក៏មានដែរករណីបង្ហោះវីដេអូទំនើងឌឺដងប៉ងប្រើហិង្សាដាក់គ្នាទៅវិញទៅមកលើបណ្ដាញសង្គម រហូតត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងចុះទៅចាប់ឃាត់ខ្លួនជាបន្តបន្ទាប់។

សូមរម្លឹកថា នៅមុនដំណាច់ឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមួលខ្ចៅបន្តឹង ដោយចេញបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង បើកប្រតិបត្តិការបង្ក្រាបឱ្យម៉ឺងម៉ាត់និងចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតែម្ដង បន្ទាប់ពីឃើញករណីនេះកម្រើកឡើងវិញ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ តាមដាន និងតម្រង់ទិសបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពនៃការបង្ក្រាបករណីក្មេងទំនើង។

លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍ថា ករណីក្មេងទំនើង បានក្លាយជាប្រធានបទចោទខ្លាំងមួយក្នុងសង្គមកម្ពុជា ដែលបញ្ហានេះ នឹងមិនអាចដោះស្រាយបញ្ចប់ដោយមានត្រឹមតែយន្តការរាជរដ្ឋាភិបាល អាជ្ញាធរ ឬកងកម្លាំងនោះឡើយ ពោលគឺក៏ទាមទារចាំបាច់នូវការអប់រំ ណែនាំ និងតាមដានយ៉ាងសកម្មបំផុតពីឪពុក ម្ដាយ ឬអាណាព្យាបាល ចាស់ទុំក្នុងសហគមន៍ និងលោកគ្រូ អ្នកគ្រូជាដើម។

លោកបណ្ឌិត ក៏បានអំពាវនាវជាថ្មីទៀតដល់យុវជន យុវតីដែលបាននិងកំពុងជ្រុលខ្លួនក្លាយជាមុខសញ្ញាក្មេងទំនើង សូមកែប្រែឥរិយាបទ ងាកមកខិតខំរៀនសូត្រចំណេះដឹងទូទៅ និងជំនាញផ្សេងៗ ដើម្បីអនាគតខ្លួន សេចក្ដីសុខក្រុមគ្រួសារ និងសណ្ដាប់ធ្នាប់សង្គម៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        76
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm