ចក្រភពអង់គ្លេស គ្រោងនឹងរឹតបន្តឹងច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នករត់ពន្ធមនុស្ស

2025/01/02 11:32:01 pm        183

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នករត់ពន្ធមនុស្សដែលគេសង្ស័យ នឹងប្រឈមនឹងការទប់ស្កាត់យ៉ាងធ្ងន់ធ្ងរ ក្រោមច្បាប់ថ្មី ក្នុងប្រទេសអង់គ្លេស ខណៈដែលខ្លួនបង្កើនកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ និងពង្រឹងសន្តិសុខតាមព្រំដែន។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា អ្នកដែលសង្ស័យទាំងនោះ នឹងត្រូវប្រឈមមុខនឹងការហាមឃាត់ការធ្វើដំណើរ ការកាត់ដាច់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរឹតបន្តឹងលើការប្រើប្រាស់ទូរស័ព្ទ ដើម្បីជួយរដ្ឋាភិបាលក្នុងការ«រុះរើបណ្តាញឧក្រិដ្ឋកម្មអន្តោប្រវេសន៍ ដែលមានអង្គការចាត់តាំង»។ 

រដ្ឋមន្ត្រីមហាផ្ទៃ Yvette Cooper បានថ្លែងថា៖«យើងនឹងផ្តល់អំណាចឲ្យការអនុវត្តច្បាប់កាន់តែរឹងមាំដែលពួកគេត្រូវការដើម្បីបន្ត និងបញ្ឈប់បណ្តាញក្រុមជនខិលខូចបន្ថែមទៀត» ដោយពណ៌នាអំពីសន្តិសុខព្រំដែនថា ជាមូលដ្ឋានគ្រឹះមួយនៃ «ផែនការសម្រាប់ការផ្លាស់ប្តូរ»របស់រដ្ឋាភិបាលនាពេលថ្មីៗនេះ។

នាយករដ្ឋមន្ត្រី Keir Starmer ដែលត្រូវបានជាប់ឆ្នោតឡើងកាន់តំណែងកាលពីខែកក្កដា បានផ្តល់អាទិភាពដល់ការដោះស្រាយការធ្វើទេសន្តរប្រវសន៍ខុសច្បាប់ ដោយបង្ក្រាបក្រុមជនអន្ធពាលដែលរត់ពន្ធមនុស្សឆ្លងកាត់ច្រកអង់គ្លេស ជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ចូលទៅក្នុងចក្រភពអង់គ្លេសពីប្រទេសបារាំង។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា មនុស្សជាង ៣៦.៨០០នាក់ បានធ្វើផ្លូវឆ្លងកាត់ដ៏គ្រោះថ្នាក់ ដែលនឹងមកដល់ចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២៤ ដែលបានកើនឡើង ២៥ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២៣។ មនុស្សរាប់សិបនាក់ បានស្លាប់ដោយការប៉ុនប៉ងធ្វើដូច្នេះ ដោយអង្គការសប្បុរសធម៌ក្រុមប្រឹក្សាជនភៀសខ្លួន បានចាត់ទុកឆ្នាំ ២០២៤ ជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងកំណត់ត្រាសម្រាប់ការឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់បែបនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm