អ៊ីរ៉ង់កោះអញ្ជើញឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំក្រុងតេអេរ៉ង់ ជុំវិញការប្រហារជីវិតជនជាតិអ៊ីរ៉ង់ ៦នាក់

2025/01/02 11:36:44 pm        35

ក្រសួងការបរទេសរបស់ប្រទេសនេះ បានឲ្យដឹងថា អ៊ីរ៉ង់បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការប្រហារជីវិតជនជាតិអ៊ីរ៉ង់ ៦នាក់ ដែលត្រូវបានកាត់ទោសពីបទរត់ពន្ធគ្រឿងញៀន។

លោក Karimi Shashti អគ្គនាយកនៃការិយាល័យកិច្ចការកុងស៊ុលនៅក្រសួងការបរទេស បានជូនដំណឹងទៅលោកឯកអគ្គរដ្ឋទូត Abdullah bin Saud al-Anzi ថា ការប្រហារជីវិតនេះ ផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការផ្នែកតុលាការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង   មួយ។

លោក Shashti បានបញ្ជាក់ថា អ៊ីរ៉ង់បានតវ៉ាជាផ្លូវការចំពោះការប្រហារជីវិត នៅក្នុងកំណត់ទូតមួយ ដោយបានបន្ថែមថា ការអនុវត្តការកាត់ទោសដោយគ្មានការជូនដំណឹងជាមុនដល់ស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងរីយ៉ាដ (Riyadh) បានរំលោភលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលផងដែរ។

លោក Shashti បានអះអាងថា បុគ្គលទាំងនោះ ត្រូវបានកាត់ទោសប្រហារជីវិតជាច្រើនឆ្នាំកន្លងទៅហើយ ដោយបន្ថែមថា ក្រសួងការបរទេស បានស្វែងរកជាប្រចាំ ដើម្បីផ្តល់សេវាកុងស៊ុល និងផ្លាស់ប្តូរការកាត់ទោសរបស់ពួកគេ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ទាមទារការពន្យល់ពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ហើយថា គណៈប្រតិភូផ្នែកច្បាប់ និងកុងស៊ុល នឹងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ ដើម្បីបន្តរឿងនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត SPA បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីតថា ជនជាតិអ៊ីរ៉ង់ចំនួន ៦នាក់ ដែលត្រូវបានកាត់ទោសពីបទរត់ពន្ធម្សៅកញ្ឆា ត្រូវបានប្រហារជីវិត នៅក្នុងខេត្តភាគខាងកើត។ របាយការណ៍ មិនបានបញ្ជាក់ថាតើការប្រហារជីវិតនេះ បានកើតឡើង នៅពេលណានោះទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm