អាមេរិកកំពុងស៊ើបអង្កេតថា តើការវាយប្រហារនៅ New Orleans និងការផ្ទុះរថយន្ត នៅក្រៅសណ្ឋាគារលោក Trump ពាក់ព័ន្ធគ្នា ឬអត់

2025/01/02 11:39:13 pm        39


ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា មន្ត្រីអនុវត្តច្បាប់កំពុងស៊ើបអង្កេតពីទំនាក់ទំនងដែលអាចមាន រវាងការវាយប្រហារ នៅទីក្រុង New Orleans (NOLA) ដែលបានបណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ និងការផ្ទុះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលមានឈ្មោះ Trump International Hotel ក្នុងទីក្រុង Las Vegas។

កាលពីល្ងាចថ្ងៃពុធ (ទី១ ខែមករា) ពីកន្លែងសម្រាក Camp David ដោយហៅអំពើហិង្សានៅទីក្រុង New Orleans ថា ជា «ការវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម» លោក Biden បាននិយាយថា៖ «FBI (ការរិយាល័យស៊ើបអង្កេតសហព័ន្ធ) កំពុងដឹកនាំការស៊ើបអង្កេត ដើម្បីកំណត់នូវអ្វីដែលបានកើតឡើង ហេតុអ្វីបានជាវាកើតឡើង និងថា តើមានការគំរាមកំហែងបន្តដល់សុវត្ថិភាពសាធារណៈដែរ ឬយ៉ាងណា»។

គួរបញ្ជាក់ថា នៅទីក្រុង New Orleans បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១ ខែមករា នៅពេលដែលជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ឆ្នាំ បានបើកឡានដឹកទំនិញបុកចូលហ្វូងមនុស្ស នៅសង្កាត់ French Quarter ដោយបន្ថែមពីលើអ្នកស្លាប់ ការបំបុកនោះបានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស។ ឧបករណ៍បំផ្ទុះកែច្នៃចំនួន២ត្រូវបានរកឃើញ នៅក្នុងរថយន្ត រួមជាមួយនឹងទង់របស់ក្រុម ISIS (រដ្ឋឥស្លាម)។ លោក Jabbar ដែលជាអតីតទាហានអាមេរិកកើតនៅរដ្ឋ Texas បានបង្ហោះការគំរាមកំហែងតាមអ៊ីនធឺណិត មុនពេលធ្វើការវាយប្រហារ។ ជនបង្កហេតុត្រូវបានសម្លាប់ អំឡុងការបាញ់ប្រហារជាមួយនគរបាល។

នៅទីក្រុង Las Vegas រថយន្ត Cybertruck បានផ្ទុះនៅជិតសណ្ឋាគាររបស់លោក Trump បណ្តាលឲ្យមនុស្ស ៧នាក់ រងរបួសស្រាល ហើយអ្នកបើកបរស្លាប់ ក្នុងហេតុការណ៍នេះ។ អ្នកស៊ើបអង្កេតកំពុងស្វែងរកការមានទំនាក់ទំនងណាមួយ រវាងហេតុការណ៍ទាំង ២នេះ ប៉ុន្តែរកមិនឃើញការជាប់ពាក់ព័ន្ធច្បាស់លាស់ឡើយ មកទល់ពេលនេះ។ 

ហេតុការណ៍ឆ្នាំថ្មីទាំង ២នេះ បានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីសន្តិសុខជាតិ ក្នុងរយៈជាច្រើនសប្តាហ៍ មុនពិធីចូលកាន់តំណែងអាណត្តិទី២ របស់លោក Trump។ លោក Biden បានជំរុញឲ្យមានការអត់ធ្មត់ ខណៈដែលការស៊ើបអង្កេត នៅតែបន្តមាន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm