AFD ផ្តល់​ហិរញ្ញប្បទាន សម្រាប់​ស្តារ​ប្រព័ន្ធធារាសាស្ត្រ និង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

2021/11/04 03:24:49 am        572

​ភ្នំពេញ៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ AFD ផ្តល់​ហិរញ្ញប្បទាន មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ២៣ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​វិស័យ​កសិក​ម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ និង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ស្តារឡើងវិញ​ស្ទឹង​ស្វាយចេក ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក FABRICE Έtienne លេខា​ទី​១ ស្ថានទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី Oph–lie BOURHIS នាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​តាម​ប្រព័ន្ធ Video Conference លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន ០២ នៅ​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះ​សម្រាប់​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​បន្ថែម នៃ​កម្មវិធី​គ្រប់គ្រង​ធនធានទឹក​និង​ការផ្លាស់ប្តូរ​វិស័យ កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ មាន​ទឹកប្រាក់​ចំនួន ២០លាន​អឺរ៉ូ ត្រូវ​ប្រមាណ ២៣,១៣ លាន​ដុល្លារ​អាមេរិក សម្រាប់​ហិរញ្ញប្បទាន​បន្ទាន់ ដល់​ការ​ស្តារឡើងវិញ នូវ​ប្រព័ន្ធធារាសាស្ត្រ​ដែល​បាន​ខូចខាត​ដោយសារ​គ្រោះទឹកជំនន់ កាលពី​ខែតុលា ឆ្នាំ ២០២០ ក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។

​ដោយឡែក​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង មាន​ទឹកប្រាក់​ចំនួន ៣០០ ០០០ អឺរ៉ូ ត្រូវ​ប្រមាណ ៣៤៦ ៨០០ ដុល្លារ​អា​មេ​រិក គឺ​សម្រាប់​ហិរញ្ញប្បទាន​ដល់​ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​ស្តារឡើងវិញ​ស្ទឹង​ស្វាយចេក ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រីថ្លែងថា ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង និង​កម្មវិធី​ខាងលើនេះ គឺ​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់ ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព​ក្នុងការ​រួមចំណែក​ការអភិវឌ្ឍន៍ និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា​បន្ទាប់ពី​វិបត្តិ​កូ​វិដ​-១៩ ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា ដោយ​លើកស្ទួយ​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ តាមរយៈ​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ ដែល​ស្របទៅនឹង​មុំ​ទី​១ នៃ​ចតុកោណ​ទី​៤ ដូច​មានចែង​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណដំណាក់​កាល​ទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​សាធារណរដ្ឋ​បារាំង មិន​ត្រឹម​ជា​ប្រទេស​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​នាំមក នូវ​សុខសន្តិភាព​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មិត្ត​ដ៏​ប្រពៃ ដែល​តែងតែ​ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​ការអភិវឌ្ឍ​កម្ពុជា ហើយ​ភាពជា​ដៃគូ​នេះ​នឹង​ពង្រឹង​ឱ្យ​កាន់​តែខ្លាំង​ឡើង​នូវ​ចំណង​មិត្ត​ភា រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm