ទីភ្នាក់ងារឧតុនិយមចិន រាយការណ៍ថា ចិនបានរកឃើញឆ្នាំក្តៅខ្លាំងបំផុតជាប់កំណត់ត្រាក្នុងឆ្នាំ ២០២៤ គឺជាកម្រិតក្តៅថ្មី ចាប់តាំងពីរកឃើញសីតុណ្ហភាពស្រដៀងគ្នានេះ កាលពីរយៈពេល ៦០ឆ្នាំមុន ។
រដ្ឋបាលឧតុនិយមចិន បាននិយាយនៅលើគេហទំព័ររបស់ពួកគេកាលពីថ្ងៃពុធថា សីតុណ្ហភាពជាតិជាមធ្យមសម្រាប់ឆ្នាំ ២០២៤ គឺ ១០,៩២អង្សាសេ ពោលគឺមានសីតុណ្ហភាព ១,០៣អង្សាសេខ្ពស់ជាងកាលពីឆ្នាំ ២០២៣ ហើយនិងជាឆ្នាំក្តៅខ្លាំងបំផុត ចាប់តាំងពីការចាប់ផ្តើមកាត់ត្រាក្នុងឆ្នាំ ១៩៦១ ។
រដ្ឋបាលឧតុនិយមបន្តទៀតថា ឆ្នាំក្តៅខ្លាំងបំផុតមិនធ្លាប់មានរយៈពេល ៤ឆ្នាំ គឺ ៤ឆ្នាំកន្លងមកនេះ ក្នុងនោះឆ្នាំក្តៅខ្លាំងបំផុតរយៈពេល ១០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៦១ បានកើតឡើងនៅក្នុងសតវត្សរ៍ទី ២១ ។
ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិន បានរកឃើញឆ្នាំក្តៅខ្លាំងបំផុតក្នុងឆ្នាំ ២០២៤ ចាប់តាំងពីកំណត់ត្រាឧតុនិយមសម្រាប់ទីក្រុងមួយនេះ ចាប់ផ្តើមកាលពីឆ្នាំ ១៨៧៣ ។ ទីក្រុងមួយនេះ មានសីតុណ្ហភាពជាមធ្យម ១៨,៨ អង្សាសេ ៕

