[UPDATE] ជនបើករថយន្តបំបុកហ្វូងមនុស្សនៅទីក្រុង នូ អលីន សហរដ្ឋអាមេរិក ធ្វើសកម្មភាពតែម្នាក់ឯងដោយត្រូវបានជំរុញដោយក្រុមISIS

2025/01/03 03:50:32 pm        341

ទីភ្នាក់ងារFBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទាហានជើងចាស់ដែលបានបើករថយន្តម៉ាកភីកអាប់បំបុកហ្វូងមនុស្សយប់ថ្ងៃចូលឆ្នាំថ្មីនៅទីក្រុងនូ អលីន (New Orleans)សហរដ្ឋអាមេរិក បានធ្វើសកម្មភាពតែម្នាក់ឯង ដោយកែប្រែការសន្និដ្ឋានរបស់ខ្លួនកាលពីមួយថ្ងៃមុនដែលថាជនល្មើសប្រព្រឹត្តសកម្មភាពនេះជាមួយមនុស្សផ្សេងទៀត ក្នុងការវាយប្រហារដ៏សាហាវដែលក្រុមមន្ត្រីបាននិយាយថាត្រូវបានបំផុសគំនិត ឬជំរុញដោយក្រុមរដ្ឋអ៊ីស្លាមISIS។

FBI ក៏បានបង្ហាញផងដែរថា អ្នកបើកឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកមកពីរដ្ឋតិចសាស់ បានបង្ហោះវីដេអូចំនួន៥ឃ្លីបនៅលើFacebook របស់គេ ប៉ុន្មានម៉ោងមុនការវាយប្រហារ ដែលរូបគេបានប្រកាសការគាំទ្រចំពោះក្រុមសកម្មប្រយុទ្ធខាងលើ និងបានរម្លឹកពីអំពើហិង្សា ដែលរូបគេនឹងប្រព្រឹត្តនៅសង្កាត់ French Quarter ដ៏ល្បីល្បាញ របស់រដ្ឋ ល្វីហ្ស៊ីណា។

លោក គ្រីស្តូហ្វើ រៃអា (Christopher Raia) ជំនួយការនាយករងនៃផ្នែកប្រឆាំងភេរវកម្មរបស់ទីភ្នាក់ងារ FBI បាននិយាយដោយហៅឈ្មោះជនល្មើស Jabbar ថា ជននេះ ត្រូវបានជំរុញទឹកចិត្តដោយក្រុមរដ្ឋអ៊ីស្លាម ISIS ១០០% ហើយថា នេះជាអំពើភេរវកម្ម។

ការវាយប្រហារនៅតាមបណ្តោយផ្លូវ ប៊បិន (Bourbon) បានសម្លាប់មនុស្ស ១៤ នាក់ និងជនល្មើស Jabbar អាយុ ៤២ ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយនគរបាល បន្ទាប់ពីបានបើករថយន្តយ៉ាងលឿននៅជុំវិញរបាំងនគរបាល ហើយបានបើកបំបុកចូលហ្វូងមនុស្ស និងបានបណ្ដាលឲ្យមនុស្សប្រហែល៣០ នាក់ផ្សេងទៀតបានរងរបួស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm