វិស័យកសិកម្មក្នុងឆ្នាំនេះនឹងមានកំណើនល្អ គាំទ្រដោយអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការនេសាទ

2025/01/03 06:34:37 pm        373

វិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានព្យាករថា កើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អ នៃអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការ គាំទ្រពីដៃគូអភិវឌ្ឍន៍នានា។ 

តាមក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ត្រូវបានរៀប ចំឡើងជាមួយនឹងការគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលលោក និងតំបន់ នឹងបន្តដំណើរលើមាគ៌ាស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះនៅមិនទាន់ឡើងដល់កម្រិត សក្តានុពលនៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ចនិងសង្គម ត្រូវបានរំពឹងទុកថានឹងកាន់តែមានភាពប្រសើរឡើងជាមុន។

យោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ច កម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ២០៩ ១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្ស ម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។

ចំពោះកំណើនកើនឡើងនេះបានគាំទ្រដោយវិស័យសំខាន់ៗជាច្រើន ក្នុងនោះចំពោះវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា និងកើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ ចំណែកអនុវិស័យដំណាំ ត្រូវបានរំពឹងថា នៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃ ការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ 

ចំណែកអនុវិស័យចិញ្ចឹមសត្វ, ត្រូវបានព្យាករថា នឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោម ការរំពឹងទុកនូវកំណើនផលត្រីទឹកសាប ដែលនឹងត្រូវបានបន្តស្តារឡើងវិញ ដោយសារការដាក់ចេញនូវគោលនយោបាយបង្ក្រាប បទល្មើសនេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅ ដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងជំរុញការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់និងគុណភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm