ពលរដ្ឋរស់រានមានជីវិតពីរបប ប៉ុល ពត ផែ្តផ្តាំកូនចៅយុវជនជំនាន់ក្រោយ​រួមគ្នាថែរក្សាគុណ​តម្លៃសន្តិភាព

2025/01/03 07:08:26 pm        390

ពលរដ្ឋដែលបានរស់រានមានជីវិត ពីរបបបនប្រល័យពូជសាសន៍ប៉ុល ពត បាននាំគ្នាផ្តែផ្តាំកូនចៅ យុវជន​ជំនាន់ក្រោយៗ ត្រូវរួមគ្នាថែរក្សាគុណតម្លៃសន្តិភាព កើតចេញពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ ដែលពលរដ្ឋខ្មែរវ័យចាស់ៗទាំងអស់គ្នា បានចាត់ទុកថ្ងៃកំណើតទី២ រួច​ផុត​ចាក​ទុក្ខ​ពី​ការ​ធ្វើទារុណកម្ម កូនមិនស្គាល់គុណឳពុកមា្តយ និងកាប់សម្លាប់មនុស្សយ៉ាងហាវព្រៃផ្សៃបំផុត។

បណ្តាពលរដ្ឋវ័យចាស់ នៅខេត្តកណ្តាល ថ្លែងប្រាប់BTVនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ថា រៀង​រាល់ឆ្នាំ នៅថ្ងៃ៧ មករា ជិតឈានចូលមកដល់ គឺបណ្តាពលរដ្ឋវ័យចាស់ តែងតែធ្វើការ​ដាស​តឿន និយាយរឿងប្រាប់កូនចៅ អំពីប្រវត្តិជូរចត់ក្នុងសង្គ្រាមរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​សង្គ្រាមនេះ គឺកើតចេញពីការញុះញុង បញ្ចូលចិត្តគំនិតខ្មៅកខ្វក់ បះបោរ កាប់សម្លាប់​ពលរដ្ឋ ប្រល័យជាតិសាសន៍ឯងឥតត្រាប្រណី និងសូមផ្តាំផ្ញើកូនចៅជំនាន់ក្រោយគ្រប់គ្នា កុំជឿ​ការ​ញុះញុង របស់ពួកជ្រុលនិយមចិត្តគំនិតខ្មៅកខ្វក់ ដែលជាប្រវត្តិសាស្ត្រដដែលៗ នាំឲ្យប្រទេស​មាន​ធ្លាក់​ក្នុងភ្លើងសង្គ្រាម។

ការផ្តែផ្តាំពីពលរដ្ឋវ័យចាស់ និងជាអណាព្យាបាលកូនចៅយុវជនជំនាន់ក្រោយនេះ បានធ្វើឡើង ខណៈ​ក្នុងប្រវត្តិអតីតកាល នៃរបបកម្ពុជាប្រជាធិបតេយ្យ គឺគ្រប់យុវជន ត្រូវបានគេបានញុះញុង ប្រើ​ប្រាស់ឲ្យដើរផ្លូវខុស បង្កប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ធ្វើទុក្ខទារុណកម្ម សម្លាប់ពលរដ្ឋ​ស្លូតត្រង់ បំផ្លិចបំផ្លាញជាតិសាសន៍ឯង ធ្វើឲ្យប្រទេសគ្មានមុខមាត់ឆាកអន្តរជាតិ ។

ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹត ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាថ្ងៃដែលប្រជាជនកម្ពុជា កំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ “៕ អត្ថបទ ស៊ុមសុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm