ផ្លូវខេត្តពីរខ្សែក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការស្ថាបនានាកំឡុងខែមេសា

2025/01/03 07:22:45 pm        469

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី២ ខែមករា ឆ្នាំ២០២៥ ពីការសាងសង់ផ្លូវ ក្នុងខេត្តចំនួនពីរខ្សែ គឺផ្លូវខេត្តលេខ ៣៧៧ និង លេខ ៣៧៧A ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុង​កិច្ច​សន្យា​ត្រូវបញ្ចប់ការស្ថាបនា សាងសង់ ក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែយោង​តាម​ស្ថានភាព​ជាក់​ស្ដែង​កា​​រសាងសង់មិនទាន់រួចក៏ត្រូវបានពន្យាពេលបញ្ចប់ការសាងសង់ដល់ក្រុមហ៊ុនទទួលការ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ជុំវិញការយឺតយ៉ាវក្នុងការធ្វើផ្លូវខេត្តទាំងពីរខ្សែនេះថា ក្នុង​ករណី​ដែល​ក្រុម​ហ៊ុន​ទទួលគម្រោងស្តារ ជួសជុល និងថែទាំផ្លូវ អនុវត្តមិនបានត្រឹម​ត្រូវ​តាម​កិច្ច​សន្យា​ទេ​នោះ នឹងអាចពន្យាពេលបានពីរដង ក្នុងរយៈពេលពីមួយខែទៅពីរខែ នៅក្នុងកិច្ចសន្យា ប៉ុន្តែបើមា​ន​លើក​ទីបីនោះ នឹងត្រូវរងការផាកពិន័យ។ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត គឺមានតួនាទី​ចូល​រួម​សហការ​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយ​នៅ​ពេល​កន្លែ​ង​ណា​មួយមាន​បញ្ហា​កើត​ឡើង​តែ​ប៉ុណ្ណោះ។

គូបញ្ជាក់ផងដែរថា ផ្លូវដែលកំពុងធ្វើនេះ គឺមាន ផ្លូវខេត្តលេខ ៣៧៧ និង៣៧៧A មាន​ប្រវែង​សរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់​មូល​ព្រាប​ស ក្នុងក្រុងក្រចេះ ដល់ ទីរួមស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦​គីឡូម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវ​ខេត្ត​ទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ មាន ២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ នៅលើផ្លូវខេត្តលេខ៣៧៧ ៕ អត្ថបទ៖ សេង ម័រ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm