ឯកឧត្តម ជាម យៀប ផ្តាំផ្ញើដល់និស្សិតអាហារូបករណ៍ចូលរួមផ្សព្វផ្សាយពីកិត្យានុភាពជាតិនានា​ទៅអន្តរជាតិ

2025/01/03 07:52:17 pm        395

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានផ្តាំផ្ញើដល់​និស្សិត​អាហា​រូបករណ៍​ដែលត្រៀម​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​នូវែល​សេឡង់​ទាំងអស់​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​កិត្យានុភាព​ជាតិ​នានាទៅកាន់ឆាកអន្តរជាតិ។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាង​ដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំ​សិក្សា​២០២៥ ចំនួន៣៧នាក់ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ មុនពេល​ចេញ​ទៅ​បន្ត​ការសិក្សានៅប្រទេសនូវែលសេឡង់នាពេលខាងមុខ។

នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងការអបអរសាទរ និង​បង្ហាញ​នូវ​មោទនភាព ព្រមទាំងក្តីសប្បាយរីករាយចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារ ដែលទទួល​បាន​ជ័យ​លាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ ដែលជាអាហារូបករណ៍​មួយ​មាន​ការ​ប្រកួត​ប្រជែង​កម្រិតខ្ពស់។

ក្នុងនាមរដ្ឋសភា ឯកឧត្តមបណ្ឌិត ជាម យៀប បានសម្តែងនូវអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និង​ប្រជាជននូវែលសេឡង់ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ដល់ការស្តារសេដ្ឋកិច្ច-សង្គម​កម្ពុជា​ ខណៈបច្ចុប្បន្នមាននិស្សិតជ័យលាភីចម្រុះ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និង​អង្គការ​សង្គម​ស៊ីវិល បានទៅសិក្សារៀនសូត្រ។

ឯកឧត្តមបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍​បង្ហាញ​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដល់​ក្រុម​និស្សិត​ទាំង​អស់​បានយល់ដឹង ទាក់ទងនឹងកិច្ចការងារដែលរដ្ឋសភាបានខិតខំបំពេញយ៉ាងសកម្ម ក្នុង​ការ​រួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឱ្យក្លាយជានីតិរដ្ឋ មានការអភិវឌ្ឍ​រីក​ចម្រើន​ជឿន​លឿន ស្របទៅតាមតួនាទី ភារកិច្ចដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ទៅលើមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹង​ការ​ទូត​សភា​ជាដើម​។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានធ្វើការផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ រ​ក្សា​សាមគ្គី​ផ្ទៃ​ក្នុងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និង​ស្វ័យ​រៀន​សូត្រ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែល​មក​ពី​បណ្តា​ប្រទេស​នានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗពីនិស្សិតនានា ដែលជាការ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​នៃ​ការ​ចែក​រំលែក និងការទទួលយក។

ឯកឧត្តមបណ្ឌិត ជាម យៀប ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមជួយផ្សព្វផ្សាយ​ពីចំណុច​វិជ្ជមាន​របស់​ប្រទេសកម្ពុជាឱ្យបានច្រើន រួមមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេស​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជននូវែលសេឡង់ និងបណ្តា​មិត្ត​ភ័ក្ត្រ​បរទេស​ឱ្យ​គេម​ក​ទស្សនា​ប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm