សហរដ្ឋអាមេរិក ចាប់ផ្តើមឆ្នាំថ្មីជាមួយភាពភ័យខ្លាច បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់

2025/01/03 09:08:34 pm        118

មន្ត្រីសមត្ថកិច្ចនៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក បានបង្កើនសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ (០២ មករា) បន្ទាប់ពីការវាយប្រហារដ៏កាចសាហាវនៅទីក្រុង New Orleans និងការផ្ទុះរថយន្តនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas បានបង្កើនការភ័យខ្លាចនៃការគំរាមកំហែងកាន់តែច្រើនឡើងក្នុងរយៈពេលមួយខែ ដែលពោរពេញទៅដោយព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំ។

នគរបាលនៅទីក្រុងវ៉ាស៊ីនតោន ជាទីនៃពិធីបុណ្យសពរដ្ឋរបស់លោកអតីតប្រធានាធិបតី Jimmy Carter នៅថ្ងៃទី០៩ ខែមករា និងពិធីឡើងកាន់តំណែងរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃទី២០ ខែមករា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានបង្កើនសន្តិសុខនៅទូទាំងទីក្រុង "មុនពេលព្រឹត្តិការណ៍ថ្មីធំៗ" ហើយថាសហគមន៍នឹងមើលឃើញវត្តមាននគរបាលកើនឡើង។

លោក Trump មកពីបក្សសាធារណរដ្ឋ ក៏គ្រោងនឹងរៀបចំ "ពិធីជួបជុំជ័យជម្នះ" ទ្រង់ទ្រាយធំនៅទីលាន Capital One របស់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែមករា។ ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា របស់ Trump ក៏នឹងត្រូវបញ្ជាក់ដោយសភាអាមេរិក នៅថ្ងៃទី០៦ ខែមករា ដែលជាខួបលើកទី៤ នៃការវាយប្រហារលើវិមានកាពីតូល របស់អាមេរិក ដោយអ្នកគាំទ្ររបស់លោក ក្នុងពិធីដូចគ្នានេះកាលឆ្នាំ២០២១។

ព្រឹត្តិការណ៍ធំៗបែបនេះ ងាយរងគ្រោះណាស់ប្រសិនបើមានការវាយប្រហារកើតឡើង ទោះបីជាមានសន្តិសុខតឹងតែងក៏ដោយ ព្រោះតែទំហំធំនៃកម្មវិធី និងហ្វូងមនុស្សដ៏ច្រើន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm