គម្រោងបុរី អិមអិល ធារ៉ា (ML TIARA) ជ្រើសរើសកញ្ញា មាន សូនីតា ជាទូតសុឆន្ទៈ

2021/11/04 05:39:26 pm        719

ភ្នំពេញ​៖ គម្រោង អិមអិល ធារ៉ា (ML TIARA) ដែល​ជា​គម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ទាន់​សម័យ​មានទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ ​កាលពីសប្តាហ៍​កន្លងទៅ​នេះ ​បានរៀប​ចំ​ពិធី​ចុះហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ទូត​សុឆន្ទៈ​ជាមួយ​កញ្ញា មាន សូនីតា ដែល​គ្រប់គ្នា​ស្គាល់​គាត់​ថា​ជា “រាជនីក្រម៉ា” ​ជា​បុគ្គលសាធារណ​មួយ​រូប​ ដែល​តែង​តែ​ចូលរួម​សកម្មភាព​សង្គម​នានា ​និង​ជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​។

នៅ​ក្នុង​ពិធី​នា​ឱកាស​នោះ ​លោកស្រី លី ធីតា នាយិការ​គ្រប់គ្រង​ធន​ធាន​មនុស្ស ​និងរដ្ឋបាល នៃ​ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ថា មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​ជ្រើស​រើស​យកកញ្ញា ​មាន សូនីតា ជាទូតសុឆន្ទៈ ដោយសារ​ក្រុមហ៊ុន​មើល​ឃើញថា កញ្ញាស្រឡាញ់​ និងចូលចិត្ត​ការរស់នៅ​ក្នុង​បរិបទថ្មី​ គឺ​ការរស់​នៅ​ជាមួយ​ធម្មជាតិ ​ការ​រស់នៅបែប​ស៊ីវិល័យ ​ប្រណិតភាព ​និង​លក្ខណៈ​ឯកជន​ភាព​ ស្រប​ទៅ​នឹងទស្សនៈ​វិស័យរ​បស់​គម្រោង​ ML TIARA ដែលបាន​នឹងកំពុង​ផ្តល់​ជូន​ដល់​អតិថិជន​របស់ខ្លួន​។

ក្នុង​ឱកាស​នោះ ​កញ្ញា​ មាន សូនីតា ក៏បាន​​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ក្លាយ​ជា​ទូតសុឆន្ទៈ​របស់​​គម្រោង​បុរី​ និង​បាន​លើកឡើ​ង​បន្តថា​ ​មូលហេតុ​ដែល​ធ្វើ​​ឲ្យកញ្ញា​មាន​មោទនៈភាព​ ចំពោះ​ការក្លាយ​ខ្លួន​ជា​ទូតសុឆន្ទៈ​រប​ស់​គម្រោង ML TIARA គឺដោយមើលឃើញ​ពីភាពច្នៃប្រឌិត​ខ្ពស់ ​ភាព​ស៊ីវិល័យ​ ប្រណិតភាព​នៃ​ម៉ូតផ្ទះ ​ក៏​ដូច​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ៏​សម្បូរ​បែប​នៅ​ក្នុងគម្រោង​ទាំងមូល និ​ង​សម​ស្រប​នឹងចំណូល​ចិត្ត ​និង​អត្តចរិករបស់កញ្ញាផ្ទាល់។

សូម​បញ្ជាក់​ថា ​គម្រោងបុរីML TIARA សាងសង់លើផ្ទៃ​ដី​ដ៏​ធំទូលាយ​សរុប​ជាង ​១៥ហិកតា ​ដែល​ជាគម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ទាន់​សម័យ ​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សក្ដានុពល​អភិវឌ្ឍន៍​ខ្ពស់ ​ក្បែរ​ស្ដុប​មហា​វិថី​សម្ដេច​តេជោ ​៦០​ម៉ែត្រ ​ផ្សារទំនើប​អ៊ីអន៣ ​និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ​ដែល​កំពុងបន្តការ​សាងសង់​យ៉ាង​មមា​ញឹក​។ គម្រោង មានអាជ្ញាបណ្ណសាងសង់ ដែលធានា​នូវលក្ខណៈ​បច្ចេកទេស​ គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋា​រចនាសម្ព័ន្ធ​សម្បូរបែប រួមមានប្រព័ន្ធលូ ទឹក-ភ្លើង ផ្លូវថ្នល់ខ្វាត់ខ្វែង​ធំទូលាយ ដើមឈើ និងសួនច្បារធំៗ អមដោយ​ធម្មជាតិ​បៃតងស្រស់បំព្រង អាងហែលទឹក ក្លិបហាត់ប្រាណ កន្លែងក្មេងលេង​ធំទូលាយ និងការរស់នៅ​ជាមួយ​ធម្មជាតិ​៕ ដោយ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm