ទីក្រុង Muan ភាគនិរតីប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនប្រហែល ៩០.០០០នាក់ ពីមុនមិនសូវមានអ្នកស្គាល់ទេ សូម្បីតែក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងផ្ទាល់ក៏ដោយ ប៉ុន្តែសព្វថ្ងៃនេះ ទីក្រុងនោះគឺជាទីតាំងនៃគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងប្រវត្តិសាស្ត្រ ហើយពេលនេះតំបន់ទាំងមូលកំពុងជួបការលំបាកបន្ទាប់ពីគ្រោះថ្នាក់ដ៏រន្ធត់នោះ។

កូរ៉េខាងត្បូង កំពុងកាន់ទុក្ខ បន្ទាប់ពីយន្តហោះពាណិជ្ជកម្ម Jeju Air ដឹកអ្នកដំណើរ ១៧៥នាក់ និងបុគ្គលិក ៦នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan កាលពីថ្ងៃអាទិត្យ (២៩ ធ្នូ) សម្លាប់មនុស្សសរុប ១៧៩នាក់ និងរួចជីវិត ២នាក់។

អ្នកស្រុក Muan ជាច្រើនដែលនៅតែភ្ញាក់ផ្អើលពីសោកនាដកម្មនេះ កំពុងប្រឈមនឹងការលំបាកថា តើត្រូវការពេលយូរប៉ុណ្ណាទើបទីក្រុងរបស់ពួកគេអាចបន្តទៅមុខបានជាធម្មតា។ អាកាសយានដ្ឋានអន្តរជាតិ Muan ដែលត្រូវបានសាងសង់ក្នុងឆ្នាំ២០០៧ ដោយដាក់ទីក្រុងនេះនៅលើផែនទីពិភពលោកកាន់តែច្បាស់ មានជើងហោះហើរតភ្ជាប់ក្នុងស្រុក និងទៅកាន់ផ្នែកផ្សេងទៀតនៃអាស៊ី។
ភ្លាមៗបន្ទាប់ពីហេតុការណ៍នោះ ជើងហោះហើរជាច្រើនបានបង្វែរផ្លូវប្ដូរទៅចុះចតនោះអាកាសយានដ្ឋានផ្សេង ខណៈអ្នកធ្វើដំណើរក៏ព្យាយាមបញ្ចៀសព្រលាន Muan ផងដែរ ដែលនាំឱ្យមានផលប៉ះពាល់ជាច្រើន៕