ក្រុមស៊ើបអង្កេតកូរ៉េខាងត្បូង បញ្ឈប់ការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតី Yoon

2025/01/03 09:46:41 pm        494

ក្រុមស៊ើបអង្កេតកូរ៉េខាងត្បូង បានបញ្ឈប់ការប៉ុនប៉ងរបស់ពួកគេនៅថ្ងៃសុក្រ (០៣ មករា) ក្នុងការចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក ដោយសារតែមានការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយកម្លាំងសន្តិសុខ និងបាតុករ នៅឯនិវេសនដ្ឋានរបស់លោក។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ទាក់ទិននឹងការអនុវត្តដីកាចាប់ខ្លួនថ្ងៃនេះ គឺមិនធ្វើបានទេ ដោយសារតែការប្រឈមមុខគ្នាជាបន្តបន្ទាប់។ ក្ដីបារម្ភចំពោះសុវត្ថិភាពបុគ្គលិកនៅនឹងទីតាំងនិវេសនដ្ឋាននោះ ជំរុញឱ្យក្រុមការងារសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការ"។ 

អាជ្ញាធរបានចូលទៅក្នុងបរិវេណនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្តដីកាចាប់ខ្លួនដែលមិនធ្លាប់មានពីមុនមក ដោយគេចចេញពីការរារាំងរបស់ហ្វូងបាតុករនៅខាងក្រៅ ប៉ុន្តែត្រូវបានប្រឈមមុខដោយកងកម្លាំងសន្តិសុខប្រធានាធិបតីនៅខាងក្នុង។

គេមិនទាន់ច្បាស់ទេថា តើសេវាសន្តិសុខប្រធានាធិបតី (PSS) ដែលពីមុនធ្លាប់បានរារាំងដីកាឆែរឆេររបស់ក្រុមស៊ើបអង្កេតមិនឱ្យចូលការិយាល័យ និងនិវេសនដ្ឋានផ្លូវការរបស់លោក Yoon បានព្យាយាមបញ្ឈប់មិនឱ្យមានការចាប់ខ្លួននេះឬយ៉ាងណា។ នេះជាលើកទីមួយហើយដែលកូរ៉េខាងត្បូង ស្វះស្វែងចាប់ខ្លួនមេដឹកនាំដែលកំពុងកាន់តំណែង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm