ផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹកគ្របដណ្តប់រដ្ឋធានីរបស់ឥណ្ឌា ដោយគំរាមកំហែងរំខានដល់ការហោះហើរ

2025/01/03 11:52:36 pm        57

ផ្សែងអ័ព្ទដ៏ក្រាស់ឈ្មឹក បានគ្របដណ្ដប់លើរដ្ឋធានីរបស់ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ (ទី៣ ខែមករា) នេះ ដោយជំរុញឲ្យមានការព្រមាន អំពីការរំខានដល់ការហោះហើរពីមន្ត្រីអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ ខណៈដែលគុណភាពខ្យល់បរិយកាសដែលកាន់តែអាក្រក់ឡើងៗ ធ្វើឲ្យលែងមើលឃើញអ្វីសោះតែម្ដង នៅក្នុងតំបន់មួយចំនួន។

ទីក្រុងញូវដេលី (New Delhi) ដែលបាន និងកំពុងប្រយុទ្ធជាមួយផ្សែងអ័ព្ទ និងគុណភាពខ្យល់មិនល្អ ចាប់តាំងពីដើមរដូវរងាមកនោះ ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមរដ្ឋធានីដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក នៅក្នុងចំណាត់ថ្នាក់តាមពេលវេលាជាក់ស្ដែងរបស់ក្រុមហ៊ុនវាយតម្លៃគុណខ្យល់ IQAi របស់ប្រទេសស្វីស នៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យអាកាសយានដ្ឋាន បានប្រាប់ថា មិនទាន់មានការបង្វែរ ឬលុបចោលជើងហោះហើរណាមួយនៅឡើយទេ ទោះបីជាអាជ្ញាធរបានព្រមាននៅលើបណ្ដាញសង្គម X ថា យន្តហោះ ដែលខ្វះឧបករណ៍ ដើម្បីឲ្យការចុះចតប្រកបដោយសុវត្ថិភាព នៅពេលពិបាកមើលផ្លូវ អាចប្រឈមនឹងការលំបាកក៏ដោយ។

នៅលើបណ្ដាញសង្គមរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា IndiGo និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Spicejet ក៏បានព្រមានពីការពន្យារពេល ដោយសារអាកាសធាតុផងដែរ។ គេហទំព័រអាកាសចរណ៍ FlightRadar24 បានឲ្យដឹងថា ការពន្យារពេលជាមធ្យម ៨នាទី សម្រាប់ជើងហោះហើរចំនួន ២០វ៉ុល នៅម៉ោង ១០:១៤នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សេវារថភ្លើងមួយចំនួននៅក្នុងរដ្ឋធានីក៏ត្រូវបានពន្យារពេលផងដែរ។

ស្ថាប័នគ្រប់គ្រងការបំពុលបរិស្ថានជាន់ខ្ពស់របស់ប្រទេស បានប្រាប់ថា គុណភាពខ្យល់របស់ទីក្រុងញូវដេលី ត្រូវបានវាយតម្លៃថា «អន់ណាស់» នៅថ្ងៃសុក្រនេះ ដោយពិន្ទុសន្ទស្សន៍ ៣៥១ ជាចំនួនលើសឆ្ងាយពីកម្រិតពីសូន្យដល់ ៥០ ដែលត្រូវបានចាត់ទុកថា ជាកម្រិតខ្យល់បរិយាកាស «ល្អ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm