ឯកឧត្តម ប៊ុន ហុន នាំ​អំណោយ​សម្តេច​ក្រឡាហោម ​ស ខេង​ ផ្តល់​ជូន​ពលរដ្ឋរងគ្រោះដោយ​ជំនន់ នៅ​ស្រុក​គាស់ក្រឡ

2021/04/27 09:59:58 am        45

បាត់ដំបង ៖ ​ឯកឧត្តម ប៊ុន ហុន ប្រធាន​ក្រុមការងារថ្នាក់កណ្តាល ​ចុះជួយស្រុកគាស់ក្រឡ ព្រមទាំង​ក្រុមការងារចុះជួយឃុំឆ្នាល់មាន់​ បាននាំយកអំណោយសម្តេចក្រឡាហោម ​ស ខេង និងលោកជំទាវ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ​នៅភូមិសំរោង​ និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់​ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែតុលា ម្សិញមិញនេះ ​។


អំណោយទាំងនោះ បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៣៩១គ្រួសារ ដោយក្នុងមួយគ្រួសារ​ទទួលបាន មី ទឹកបរិសុទ្ធ ថ្នាំពេទ្យ ​និងគ្រឿងឧបភោគ ​បរិភោគមួយចំនួនទៀត។ ​ក្នុងនាម​សម្ដេចក្រឡាហោម​ និងលោកជំទាវ​ ឯកឧត្តម ប៊ុន ហុន ក៏​បាន​ប្រគល់​ថវិកាជូនគ្រួសារសពជនរង​គ្រោះដោយ​ករណីលង់ទឹក ​ចំនួន ៤០០០០០រៀល ​ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយ​ចំនួន​ទៀត។

ឯកឧត្តម ប៊ុន ហុន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡា​​ហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុក​ដាក់​ចំពោះ​ជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

ឯកឧត្តម ប៊ុន ហុន ​ក៏បានអំពាវនាវប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ចូលរួម​ថែ​រក្សា​ការពារ​​សេចក្តីសុខ សន្តិភាព​ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំ​​ប្រកប​ដោយគតិបណ្ឌិត ​របស់រាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និង​បាន​ផ្តាំផ្ញើ​ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់​ចំពោះករណីគ្រោះធម្មជាតិ​​ដូចជា​ គ្រោះទឹកជំនន់ ​ជាពិសេសបន្តប្រុងប្រយ័ត្ន​ នាអំឡុងពេលទឹកស្រុកចុះនេះ និងប្រុងប្រយ័ត្ន​​ចំពោះ​ករណីជំងឺកូវីដ–១៩ ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        311
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm