ភ្នាក់ងារ Intel របស់រុស្ស៊ី៖ លោកខាងលិច មិនច្រានចោលការដួលរលំនៃវិស័យការពារជាតិអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះទេ

2025/01/04 12:25:07 am        117

ការិយាល័យសារព័ត៌មាននៃសេវាកម្មស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយសារព័ត៌មាន TASS នៅថ្ងៃសុក្រនេះថា ប្រទេសលោកខាងលិច កត់សម្គាល់ពីការថយចុះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងកងទ័ពរុស្ស៊ី ហើយនឹងមិនបដិសេធការដួលរលំនៃការការពាររបស់កងទ័ពអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះទេ។

ការិយាល័យនេះ បានលើកឡើងថាៈ៖«ព័ត៌មានដែលមានសម្រាប់ SVR បង្ហាញថា ក្រុមឥស្សរជននយោបាយលោកខាងលិច បានបញ្ជាក់ថា ការថយចុះនៃសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ក្នុងការទប់ទល់នឹងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ វាមិនត្រូវបានគេច្រានចោលទេថា ការការពាររបស់កងទ័ពអ៊ុយក្រែន អាចនឹងដួលរលំ ក្នុងពេលឆាប់ៗនេះ»។

ការិយាល័យសារព័ត៌មាន បានបញ្ជាក់ថា រដ្ឋបាលដែលផុតអាណត្តិរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ( Joe Biden) ព្យាយាមចៀសវាងស្ថានភាពបែបនេះ ដោយសង្កត់ធ្ងន់លើ «ការផ្តល់អាវុធទំនើបជាងមុន រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ»។

ការិយាល័យសារព័ត៌មាន បានបន្តទៀតថា៖«ទោះជាយ៉ាងណាក៏ដោយ សេតវិមាន បានទទួលស្គាល់ថាការផ្គត់ផ្គង់តែសម្ភារៈ ដល់កងទ័ពអ៊ុយក្រែនមិនគ្រប់គ្រាន់សម្រាប់ស្ថិរភាព នៅជួរមុខនោះទេ»។

ការិយាល័យនៃសេវាកម្មស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បានអះអាងថា អាជ្ញាធរអ៊ុយក្រែន បានរៀបចំការសម្រេចចិត្តរួចហើយ ដើម្បីបន្ថយអាយុនៃការកេណ្ឌទ័ពមកត្រឹម ១៨ឆ្នាំ ហើយនឹងអនុម័ត ក្នុងពេល  ឆាប់ៗនេះ។

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        10
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm