រដ្ឋបាលខណ្ឌទួលគោកទុករយៈពេល៧ថ្ងៃ ដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលកំពុង លក់ដូរទំនិញនៅលើកំណាត់ ផ្លូវលេខ២៤៥

2021/11/04 06:32:08 pm        441

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក បានណែនាំដល់ម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរទំនិញនៅលើកំណាត់ មហាវិថីម៉ៅសេទុង ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦ ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈសម្រាប់អាជីវកម្មរបស់ខ្លួន និង បង្កអោយមានការកកស្ទះចរាចរណ៍នៅលើ ដងផ្លូវប៉ះពាល់ដល់ផលប្រយោជន៍ និង ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្ដីជូនដំណឹង​ណែនាំ​ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីកាត់បន្ថយ​ការ​កកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ​ឲ្យមានរបៀបរៀបរយតាមដងផ្លូវ និង​លើក​កម្ពស់​សោភណភាព​ក្នុងមូលដ្ឋាន ​ឲ្យបានល្អប្រសើររដ្ឋបាលខណ្ឌទួលគោកបានរៀបចំ សណ្តាប់ធ្នាប់​នៅតាមបណ្ដោយផ្លូវលេខ២៤៥​ (មហាវិថីម៉ៅសេទុង) ​ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខណ្ឌទួលគោក សង្កេតឃើញថា មានបងប្អូនម្ចាស់អាជីវកម្ម លក់ដូរគ្រប់ប្រភេទបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និង​ការចោលសំរាមគ្មាន​សណ្តាប់ធ្នាប់បណ្តាលឲ្យមានការកកស្ទះ ប្រព័ន្ធលូនៅពេលមានភ្លៀង​ធ្លាក់​ម្តងៗ និងធ្វើឲ្យបាត់បង់សោភណភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងន័យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំផ្លូវអោយបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក ​សូមដាក់ចេញនូវវិធានការចំនួនរួមមាន ៖

១.បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ ២.មិនអនុញ្ញាតឲ្យមានការចត ឬឈប់យានយន្ត​ដឹក​ជញ្ជូន​ទំនិញ ​ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់ មធ្យោបាយនៅលើចិញ្ចើម ​និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥ ​(ចាប់ពីផ្លូវលេខ១៨២ ​ដល់ ផ្លូវលេខ៣៣៦) ។ និង ៣. ចំពោះបងប្អូន​ដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធផ្ទាល់ខ្លួនដែលមិនទាន់មានលិខិតអនុញ្ញាត បើក​អាជីវកម្ម សូមបងប្អូនស្នើសុំលិខិតអនុញ្ញាត​ប្រកប​អាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយ ខណ្ឌទួលគោក។

រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ ក្នុងករណី​មិន​អនុវត្តតាម ​ការណែនាំរដ្ឋបាលខណ្ឌទួលគោក​ នឹងចាត់វិធានការរដ្ឋបាល ​វិធានការច្បាប់ និង​មិន​ទទួល​ខុសត្រូវលើការខូតខាត ​ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ៕

អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm