អ្នកសល់ជីវិតពីរបបប្រល័យពូជសាសន៍ អំពាវនាវឱ្យរួមគ្នារក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែរីកចម្រើន

2025/01/04 06:32:36 pm        222

អំឡុងថ្ងៃ ៧ មករា ជិតឈានចូលមកដល់នេះ មានភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិជាច្រើនហូរហែរ បាននាំកូនចៅជំនាន់ក្រោយ ទៅទស្សនាសិក្សាស្វែងយល់ការសម្លាប់មនុស្សក្នុងសម័យ ប៉ុល ពត នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក។ ដើម្បីអប់រំកូនខ្មែរជំនាន់ក្រោយ, អ្នករស់រានមានជីវិតពីជាប់គុក សម័យ ប៉ុល ពត ក៏បានចងក្រងសៀវភៅ បង្ហាញពីប្រវត្តិការនៃការជាប់ឃុំ និងដឹងគុណថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់គាត់ផងដែរ។

អតីតអ្នកជាប់គុកក្នុងរបប ប៉ុល ពត លោក ស៊ុម រិទ្ធី បានថ្លែងឱ្យ BTV ដឹងនៅថ្ងៃទី៤ ខែមករានេះថា នៅពេលនេះ លោកបានបោះពុម្ភសៀវភៅជាច្រើនក្បាល ដែលរៀបរាប់ពីប្រវត្តិរឿងរ៉ាវពិតរបស់លោកដែលបានរួចផុតពីការជាប់គុក ការធ្វើទុក្ខទារុណសព្វសារពើរយៈពេល២ឆ្នាំ និងត្រៀមយករូបលោកទៅសម្លាប់នៅខេត្តសៀមរាប។ លោកបន្តថា តាមរយៈសៀវភៅនេះលោកក៏ចង់អប់រំកូនខ្មែរជំនាន់ក្រោយៗ ឱ្យយល់អំពី​មហាវិនាសកម្ម ​ដែលកើតចេញពី​ញុះញង់​បំបះបំបោរបង្ករចេញជាសង្គ្រាម សម្លាប់គ្នាឯងឥតត្រា​ប្រណី និងគ្មានបានផលអ្វីសោះសម្រាប់ជាតិមាតុភូមិ។

ពលរដ្ឋដែលនាំកូនចៅទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ជើងឯកក៏បានឱ្យដឹងដែរថា ទីតាំងសា រមន្ទីរនេះជាទីតាំងមួយ ​ដែលមានភស្តុតាងពិតជាក់ស្តែង ក្នុង​ចំណោមទីតាំង​ធ្វើឃាដមនុស្ស​ជាច្រើនកន្លែងទៀតរបស់ពួកប៉ុល ពត នៅទូទាំងប្រទេស។ ពលរដ្ឋទាំងនោះ បន្តថា គាត់នាំកូនចៅមកទស្សនា ​សារមន្ទីរនេះ គឺដើម្បីចង់ណែនាំកូនចៅជំនាន់ក្រោយឱ្យចងចាំ​នូវអំពើដ៏សាហាវនេះ ​និងរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយកម្រ និងកុំជឿតាមការ​ញុះញង់​ ដែលងាយនាំប្រទេស​ឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មី។

ពលរដ្ឋដែលធ្លាប់ឆ្លងកាត់ច្រើនសម័យកាល ពិសេសអ្នកដែលធ្លាប់ឆ្លង​កាត់របបវាលពិឃាដបាន​ចាត់ទុកអ្នកប្រឆាំងនឹងថ្ងៃរំដោះ ៧ មករា​ គឺជាបក្ខពួករបស់ ​ប៉ុល ពត និង​ផ្តែផ្តាំ​ឲ្យកូនចៅជំនាន់​ក្រោយដែរថា ​ឲ្យរួមគ្នាដឹងគុណថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់​ជីដូនជីតា ឳពុកម្តាយនៃកូនចៅទាំងអស់គ្នានាពេលបច្ចុប្បន្ននេះ​ ហើយតាមរយៈថ្ងៃជ័យជំនះ ៧ មករានេះ​ ទើបធ្វើឲ្យកម្ពុជា​មានការរីកចម្រើន និងសុខសន្តិភាពដូចសព្វថ្ងៃ៕ឈ្មោះ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm