នគរបាលរារាំងការហែក្បួនបាតុកម្មប្រឆាំងលោក Yoon ទៅកាន់លំនៅឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល

2025/01/04 08:16:46 pm        133

ក្រុមអ្នកតវ៉ាប្រឆាំងប្រធានាធិបតីដែលត្រូវបានដាក់ការចោទប្រកាន់ លោក Yoon Suk Yeol បានចេញធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី៤ ខែមករា នេះ ដែលបានជួបប្រទះការទប់ស្កាត់របស់នគរបាល នៅលើដងផ្លូវទៅកាន់លំនៅឋានរបស់ប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល។

នគរបាល បានរារាំងក្រុមបាតុករដែលកំពុងគ្រវីទង់ជាតិ ក្នុងអំឡុងពេលធ្វើបាតុកម្មទៅកាន់លំនៅឋាននផ្លូវការរបស់ លោក Yoon មួយថ្ងៃបន្ទាប់ពីឆ្មាំប្រធានាធិបតីកូរ៉េខាងត្បូង និងកងទ័ព បានរារាំងអាជ្ញាធរ មិនឲ្យចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានដាក់ការចោទប្រកាន់ នៅក្នុងការប្រឈមមុខដាក់គ្នាដ៏តានតឹងរយៈពេល៦ម៉ោង នៅខាងលំនៅឋានរបស់លោក Yoon នៅចំកណ្តាលទីក្រុង សេអ៊ូល។

លោក Yoon កំពុងស្ថិតក្រោមការស៊ើបអង្កេតបទព្រហ្មទណ្ឌសម្រាប់ការបះបោរ ជុំវិញបំណងដាក់ច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ដែលបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងជួបភាពភ្ញាក់ផ្អើល និងនាំឱ្យមានដីកាចាប់ខ្លួនជាលើកដំបូងដែលត្រូវបានចេញសម្រាប់ប្រធានាធិបតី។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «វាត្រូវបានវិនិច្ឆ័យថា ពុំអាចទៅរួចនោះទេក្នុងការអនុវត្តដីកាចាប់ខ្លួនដោយសារតែមានការប្រឈំមុខដាក់គ្នានៅបន្ត»។

ការរិយាល័យ បានលុបចោលកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួន លោក Yoon ហើយដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពបុគ្គលិករបស់ខ្លួន ការិយាល័យនេះបាននិយាយថា «មានការសោកស្តាយយ៉ាងខ្លាំង» ចំពោះការមិនគោរពតាម របស់លោក Yoon ។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        3
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm