ឯកឧត្តម សុខ ឥសាន៖ ឫសគល់ថ្ងៃ៧មករា នាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនដល់សព្វថ្ងៃ

2025/01/04 08:29:10 pm        143

ខណៈខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នឹងឈានមក ដល់នៅដើមសប្តាហ៍ក្រោយនេះ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានរំលឹកថា ឫសគល់នៃថ្ងៃជ័យជម្នះ៧មករានេះហើយ ដែលនាំឱ្យមានសន្តិ ភាពដល់សព្វថ្ងៃ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន ។

ឯកឧត្តម សុខ ឥសាន ក្នុងកិច្ចសម្ភាសន៍ជាមួយBTV កាលពីពេលថ្មីៗនេះ បានរំលេចអំពីគុណ តម្លៃជាច្រើនមិនអាចកាត់ថ្លៃបាន នៃថ្ងៃ៧មករា ដែលប្រសិនបើគ្មានការរំដោះឱ្យរួចផុត​ពី​ក្រញ៉ាំបីសាច ប៉ុល ពត បានទាន់ពេលវេលាទេនោះ ​ជីវិតរបស់ពលរដ្ឋក្មេងចាស់ពេលនោះ មិនអាចរស់រានមានជីវិតបានទេ។ ប្រជាពលរដ្ឋ ដែលបានរួចផុតពីរបបនោះ បានចាត់ទុកថ្ងៃ៧មករា ជាថ្ងៃជីវិតទី២របស់ខ្លួន ។

ឯកឧត្តម បានបញ្ជាក់ថា ឫសគល់នៃថ្ងៃជ័យជម្នះ៧មករា នាំឱ្យមានសន្តិភាពមកដល់សព្វថ្ងៃ និង មានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន សូម្បីតែប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងអាណិកជនខ្មែរ​មកពីក្រៅប្រទេសខ្លះ ក៏វង្វេងផ្លូវដោយសារតែស្ថានភាពនៅរាជធានីភ្នំពេញរីកចម្រើន ។

ការដែលប្រជាពលរដ្ឋបាន និងកំពុងរួមរស់និងរីកចម្រើនដែលកើតចេញពីមនុញ្ញផលនៃសន្តិភាព នាសព្វថ្ងៃនេះ ឯកឧត្តមក៏បានរំលឹចឱ្យឃើញអំពីស្ថានភាពផ្នែកខ្លះនៅលើពិភព​លោក​ដែលបាន និងកំពុង រងទុក្ខលំបាកដោយសារជួបប្រទះសង្គ្រាម ដូច្នេះឯកឧត្ដម អំពាវានវឱ្យប្រជាពលរដ្ឋ និងយុវជនជំនាន់ ក្រោយ ត្រូវមើលឃើញ និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពនយោបាយ​នៅកម្ពុជាឱ្យខាងតែបាន។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថានយោបាយទុច្ចរឹតរបស់ជនក្បត់ជាតិបីជំនាន់ ប្រជាពលរដ្ឋ កម្ពុជា បានមើលឃើញអស់ហើយ ជាពិសេសសមាជិក សមាជិកា នៃបក្សប្រឆាំង ជាបន្តបន្ទាប់​បានសុំមក រួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដែលមកដល់ពេល​នេះ មានចំនួនរាប់ ម៉ឺននាក់ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៨មក ៕អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm