ជនជាតិដើមភាគតិចកម្ពុជា នឹងទទួលបានការជំរុញកម្រិតជីវភាព និងការអភិវឌ្ឍពីរាជរដ្ឋាភិបាល

2021/11/04 07:25:31 pm        691

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីស្ថានភាពប្រជាសាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជានៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ឯកឧត្តមកតិសេដ្ឋាបណ្ឌិត ឆាយ ថន ថ្លែងថា តាមរយៈការទទួលបានរបាយការណ៍ជាតិនេះ រាជរដ្ឋាភិបាលនឹងបង្កើនការអភិវឌ្ឍន៍ និងបង្កើនកម្រិតជីវភាពជនជាតិដើមភាគតិចអោយបានល្អប្រសើរ។

ឯកឧត្តមកតិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍ថា របាយការណ៍ជាតិ ស្តីពីស្ថានភាព​ប្រជា​សាស្ត្រ និងសង្គម សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចកម្ពុជា ​គឺជារបាយការណ៍សំខាន់​ដែល​រាជរដ្ឋាភិបាល​សហការ​រៀបចំ​បង្កើនការ​យក​ចិត្តអភិវឌ្ឍន៍ ​និងអភិរក្ស ដោយមិនទុកចោល​ពលរដ្ឋ​ខ្មែរ​ណាម្នាក់ ​មិន​ទទួល​សេវាអភិវឌ្ឍន៍ពីរដ្ឋឡើយ។

ឯកឧត្តម ឆាយ ថន បន្តថា អត្តសញ្ញាណ​ជនជាតិដើមភាគតិចនៅកម្ពុជា ​ត្រូវបានកំណត់តាមរយៈ​ការ​ប្រើ​ភាសា​និយាយពីកំណើត​ ហើយ​មកដល់​បច្ចុប្បន្ន កម្ពុជា ​បានកំណត់អត្តសញ្ញាណ​បាន​ចំនួន២២ អំបូរ​ជនជាតិ​ដើម​ភាគតិច ​ដែលមានប្រជាជនសរុបចំនួនជាង១៨ម៉ឺននាក់​ដែល​ស្មើ​នឹង១.៣៤% ​នៃប្រជាជនកម្ពុជា​សរុប​នៅ​ក្នុង​ឆ្នាំ២០០៨ ហើយមានកំណើនឡើង​ប្រមាណ០.៥១% ក្នុងមួយឆ្នាំៗ។

ឯកឧត្តម បន្តថា បច្ចុប្បន្ន ជនជាតិដើមភាគតិច ​កំពុងរស់នៅស្ទើរគ្រប់រាជធានី ខេត្ត ​ប៉ុន្តែភាគច្រើន​លើស​លប់​នៃ​ជនជាតិដើមភាគតិចទំាងអស់នោះមានរស់នៅក្នុងខេត្តចំនួន៦​តែប៉ុណ្ណោះ​ រួមមាន ៖ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ ​និងខេត្តព្រះវិហារ ​ដែលមានចំនួនរហូត ​៩២.៤% នៃជន​ជាតិ​ដើមភាគតិច​រស់​ទាំង​អស់​នៅ​ឆ្នាំ​២០១៣។

ឯកឧត្តម​បណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន ថ្លែងថា តាមរយៈការទទួលបានរបាយការណ៍ជាតិ​ស្តីពី​ស្ថានភាព​ប្រជាសាស្ត្រ ​និង​សង្គម សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា​នេះ​គឺ​​បានផ្តល់នូវធាតុ​ជា​ច្រើន ​ដែលនឹងជួយជម្រុញដល់​ការ​ដាក់​ផែនការជាតិនានា ​ការរៀបចំគោលនយោបាយ និង​ការ​លើក​គម្រោង​អភិវឌ្ឍន៍ និងអភិរក្សលើកស្ទួយ​វិស័យ​សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ជនជាតិ​ដើម​ភាគតិច អោយបានល្អប្រសើរ ​ពិសសេស ​ការចូលរួមកាត់បន្ថយ​ភាព​ក្រីក្រ និងបញ្ហាប្រឈម​នានា​​ទៀត ដល់ជនជាតិដើមភាគតិច។

លោក ភាព សុជា នាយកប្រតិបត្តិស្តីទី អង្គការជនជាតិដើមភាគតិចកម្ពុជា ថ្លែងថា របាយការណ៍​ជាតិ ស្តីពី​ស្ថានភាព​ប្រជាសាស្ត្រ និងសង្គម ​សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា គឺជា​ទិន្នន័យ​ថ្នាក់​ជាតិ​តែមួយគត់​ក្នុង​ប្រវត្តិសាស្ត្រនៃការគាំទ្រ និងការអភិវឌ្ឍន៍លើផ្នែកទិន្នន័យសម្រាប់​ជន​ជាតិ​ដើមភាគតិចនៅកម្ពុជា ហើយ​របាយការណ៍​នេះ ក៏ជាមគ្គុទេសក៍សំខាន់សម្រាប់តម្រង់​ទិសដល់ការរៀបចំផែនការជាតិ ស្តីពីការអភិវឌ្ឍន៍​ និង​អភិរក្ស​ជនជាតិដើមភាគតិច ដោយឈរ​លើ​ទិន្នន័យវិទ្យាសាស្ត្រ ដែលស្របតាមសេចក្តីតម្រូវការក្នុងការ​អភិវឌ្ឍន៍​អភិរក្ស​ក្នុង​ស្ថានភាពសង្គម សេដ្ឋកិច្ច និងវប្បធម៌ ​ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ​និងលិខិ​តូបករណ៍​អន្តរជាតិ​នានាទៀត៕

អត្ថបទ ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm