ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ថ្ងៃ៧មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ

2025/01/05 05:00:07 pm        364

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងអំពីគុណបំណាច់នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ខណៈថ្ងៃនេះត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនភ្លេច ហើយ​ថែម​ទាំង​ប្រសិទ្ធ​នាម​ថា «ជាថ្ងៃកំណើតទី២» របស់ពួកគាត់ ដែលបាន​រួច​ផុ​ត​ពី​របប​ដ៏​ខ្មៅ​ងងឹត​របស់​ខ្មែរ​ក្រហម​។

តាមរយៈផេកហ្វេសបុក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «អបអរសាទរ ខួបទី៤៦ ទិវា​ជ័យជំ​នះ ៧មករា» «៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃ​បន​ប្រល័យពូជសាសន៍»។

ឯកឧត្តម​បានបន្ថែមថា «៧មករាកើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែល​មិន​អាច​ទ្រាំ​ឃើញ​ប្រជាជន​រងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ បើ​គ្មាន​ការ​ចាក​ចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និង​ការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតាំង​នាម​ឲ្យ​យុវជន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​នោះ ​បាន​បញ្ជាក់បន្ថែមទៀតថា «នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន។ យើង​ខ្ញុំ​ជា​យុ​វជនជំនាន់ក្រោយចងចាំជានិច្ចគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជា​ចំណុច​ផ្តើម​នៃ​ដំណើរ​ស្វែង​រកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់យើង​មានអ្វីៗ​ដូច​បច្ចុប្បន្ន​នេះ​។ ថ្ងៃ ៧ មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ»។

សូមបញ្ជាក់ផងដែរថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវា​មហាជ័យជំ​នះ​របស់​​ប្រជា​ជន​កម្ពុជា​លើប​ន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដោយកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយ​បើក​ចេញ​នូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើ​យ​ជ័យ​ជម្នះនេះក៏បានឆ្កាក់ចុះក្នុងប្រវត្តិសាស្រ្ត និងជាព្រឹត្តិការណ៍​សំខាន់​មួយ​នៃ​សាមគ្គី​ភាព​ដ៏​បរិសុទ្ធ ស្មោះត្រង់ និងមិត្តភាពដ៏ពិសេសរវាងកងទ័ពកម្ពុជា និងវៀតណាមផងដែរ។

បើ​គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល៤៦ឆ្នាំហើយ(៧មករា ឆ្នាំ១៩៧៩-៧មករា​២០២៥)​ ចាប់តាំង​ពី​ប្រជាជនកម្ពុជា​ត្រូវ​បាន​រំដោះ​ចេ​ញ​ពី​របប​ប្រល័យ​ពូជសាសន៍​ដ៏​ឃោឃៅរ​បស់​ខ្មែរ​ក្រហម ដែលដឹកនាំដោយ ប៉ុល ពត គឺជាស្លាក់ស្នាម និងការឈឺចាប់​ដោយ​មិន​អាច​បំភ្លេច​បាន​នោះឡើ​យពីសំណាក់ប្រជាជាតិខ្មែរទាំងមូលនោះ។ យ៉ាងណាក៏ដោយក្រោយថ្ងៃ៧មករា ឆ្នាំ​១៩៧៩ ប្រទេសកម្ពុជាដឹងនាំដោយគណបក្ស ប្រជាជន​កម្ពុ​ជាបា​ន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជា​មាន​សុខ​សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        120
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm