រដ្ឋបាលលោក Biden ប្រកាសលក់អាវុធក្នុងទំហំទឹកប្រាក់ ៨ ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល

2025/01/05 07:01:10 pm        173

មន្ត្រីអាមេរិកពីរនាក់បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានជូនដំណឹងដល់សភាអំពីសំណើលក់សព្វាវុធក្នុងទំហំទឹកប្រាក់៨ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល ដោយទីក្រុងវ៉ាស៊ីនតោនរក្សាការគាំទ្រសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនដែលសង្រ្គាមនៅហ្កាហ្សាបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

យោងតាមប្រភពនានាបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងត្រូវការការយល់ព្រមពីសភានិងគណៈកម្មាធិការព្រឹទ្ធសភា ហើយរួមបញ្ចូលទាំងគ្រាប់បែកសម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ព្រមទាំងគ្រាប់កាំភ្លើងធំផងដែរ។ កញ្ចប់នោះក៏រួមបញ្ចូលទាំងគ្រាប់បែកទំហំតូច និងក្បាលគ្រាប់ផងដែរ ។

ប្រភពមួយដែលបានដឹងពីកញ្ចប់លក់អាវុធទាំងនោះបាននិយាយថា លោក Biden បានបញ្ជាក់ច្បាស់ណាស់ថាអ៊ីស្រាអែលមានសិទ្ធិការពារពលរដ្ឋខ្លួនស្របតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយថាអាមេរិកនឹងបន្តផ្តល់សមត្ថភាពចាំបាច់សម្រាប់ការការពាររបស់អ៊ីស្រាអែល។

ប្រភពបាននិយាយថា ការដឹកជញ្ជូនគ្រាប់បែកមួយចំនួនអាចត្រូវបានធ្វើទៅបានតាមរយៈភាគហ៊ុនអាមេរិកបច្ចុប្បន្ន ខណៈភាគច្រើននឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីដឹកជញ្ជូនដល់ដៃអ៊ីស្រាអែល។ 

កញ្ចប់អាវុធទាំងនោះរួមមានមីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-120C-8 ដើម្បីការពារប្រឆាំងយានដ្រូន និងការគំរាមកំហែងពីអាកាសផ្សេងទៀត គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ មីស៊ីល Hellfire AGM-114 និង កញ្ចប់ថវិកាទិញគ្រាប់បែក និងប្រព័ន្ធតាមដានអាវុធផ្សេងទៀត ចំនួន៦,៧៥ពាន់លានដុល្លារអាមេរិក ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm