អភិបាលខេត្តស្វាយរៀងអញ្ជើញទស្សនាពិព័រណ៍ផលិតផលអបអរសាទរខួបលើកទី៤៦ថ្ងៃជ័យជំនះ៧មករា១៩៧៩.២០២៥

2025/01/05 07:04:49 pm        151

ស្វាយរៀង ៖ ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង រួមនិង ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត មន្ត្រីរាជការ ពលរដ្ឋក្រុងស្វាយរៀង នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនាការតាំងពិពណ៌ផលិតផល កែច្នៃចេញពី កសិកម្ម សិប្បកម្ម និងឧបករណ៍ចាស់ៗ ដែលបម្រើលើការងារ ស្ដារកសាងប្រទេស និងជីវភាព របស់ពលរដ្ឋខេត្តស្វាយរៀង ក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតបំផ្លាញ រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដល់ឬសគល់។

 សូមបញ្ជាក់ថាការតាំងផលិតផលដែលបម្រើស្ដារកសាងប្រទេសក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩រយះពេល១ថ្ងៃនេះគឺផ្តួចផ្តើមឡើងដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងក្នុងគោលបំណងបង្ហាញដល់ពលរដ្ឋនៅគ្របមជ្ឈដ្ឋាន ពិសេសយុវជនជំនាន់ក្រោយ បានទស្សនា សិក្សាស្វែងយល់ពីការរីកចំរើន កសាងប្រទេសឡើងវិញតាមរយះប្រើប្រាស់ឧបករណ៏ ចាស់ៗទាំងនេះ ។

ក្នុងពេលទស្សនាស្តង់ពិពណ៌ ផលិតផលនិងឧបករណ៍ប្រើប្រាស់ ដែលរួមចំណែកស្តាកសាងប្រទេស ពិសេសខេត្តស្វាយរៀង ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត បានសម្ដែងអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឌី វិទ្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការតាំងពិពណ៌នៅពេលនេះ គឺជាការរួមចំណែក ពញ្ញាក់ស្មារតីពលរដ្ឋពិសេសយុវជនបានសិក្សាស្វែងយល់និងធ្វើការចងចាំថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរំដោះប្រទេសនិងពលរដ្ឋឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ។

ក្នុងពេលទស្សនាពិពណ៌ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនៅច្រាំងទន្លេវ៉ៃគោ យុវតី្ត សិស្ស និសិត្ស ស្វាយរៀង បានសំដែងអបអរសាទរចំពោះរដ្ឋបាលខេត្តក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានរៀបចំតាំងពិពណ៌ ធ្វើឱ្យពួកគាត់បានចូលទស្សនា និងស្វែងយល់កាន់តែច្បាស់ពីការធ្វើពលីកម្មរបស់ រាជរដ្ឋាភិបាល  មន្ត្រីរាជការ និងពលរដ្ឋ ក្នុងកិច្ចការស្តាកសាងអភិវឌ្ឍន៍ប្រទេស នឹងធ្វើការស្តាជីវភាព តាមរយៈប្រើប្រាស់ឧបករណ៍ចាស់ៗបែបបុរាណ ។

គួររម្លឹកថាការតាំងពិពណ៌បង្កើតព្រឹតិ្តការឆ្ពោះទៅអបអរសារទរខួបលើកទី៤៦ថ្ងៃរំដោះ៧មករា នៅច្រាំងទន្លេវ៉ៃគោ ដែលរៀបចំដោយសហភាពសហព័ន្ធ ក្រៅពីបង្ហាញផលិតផលចេញពីការកែឆ្នៃកសិកម្មសិប្បកម្ម នូវមានការ ប្រគុំតន្ត្រី សមយ័ បុរាណ ជូនពលរដ្ឋទស្សនាកំសាន្តផងដែរ ។ ដោយ ៖ ភា សារឹត


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm