ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu និងការដោះស្រាយជម្លោះនៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ថ្ងៃទី ៤ ខែមករា។
ក្រុមអ្នកតវ៉ាទាមទារឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា និងបទឈប់បាញ់ ដែលនឹងនាំចំណាប់ខ្មាំងពីដៃក្រុមហាម៉ាសត្រឡប់មកផ្ទះវិញ។
ពលរដ្ឋអ៊ីស្រាអែលបានប៉ះទង្គិចជាមួយកម្លាំងនគរបាលដែលប៉ុនប៉ងបំបែកហ្វូងមនុស្សចេញពីផ្លូវសំខាន់ក្នុងទីក្រុង Tel Aviv។
អ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលក្រុមសកម្មប្រយុទ្ធបានសម្រុកចូលសហគមន៍ព្រំដែនពីតំបន់ហ្កាហ្សា សម្លាប់មនុស្សប្រហែល១.២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
យោងតាមក្រសួងសុខាភិបាលហ្កាហ្សា យុទ្ធនាការយោធារបស់ខ្លួន បំណងលុបបំបាត់ក្រុមហាម៉ាស បានធ្វើឱ្យតំបន់ស្ថិតក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែលមួយនេះ ក្លាយជាគំនរបាក់បែក មនុស្សភាគច្រើនរត់ចេញពីផ្ទះសម្បែងរបស់ពួកគេ និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៥.៧១៧នាក់ ៕


