យុវជន និងពលរដ្ឋក្នុងស្រុកបាកាន ជួបជុំគ្នាអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា

2025/01/05 10:14:11 pm        592

យុវជន និងបងប្អូនប្រជាពលរដ្ឋជិត ៨០០០នាក់ មកពីតាមបណ្តាភូមិចំនួន ១៣២ ក្នុងឃុំទាំង៩ នៃស្រុកបាកាន បានជួបជុំគ្នាប្រារព្ធអង្គមិទ្ទិញអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា (១៩៧៩-២០២៥) នៅទីលានបាល់ទាត់នៅជាប់វិទ្យាល័យ បាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ក្រុមការងារចុះជួយតាមភូមិ-ឃុំ និងអាជ្ញាធរមូលដ្ឋាន ដោយអង្គមិទ្ទិញនេះត្រូវបានរៀបចំធ្វើឡើង

ប្រជាពលរដ្ឋមកពីឃុំមេទឹក បានបង្ហាញក្តីរីករាយដោយបានមកចូលរួមជួបជុំគ្នាដើម្បីអបអរសាទរខួបលើកទី៤៦ ថ្ងៃជ័យជម្នះ៧មករា ដែលជាជ័យជម្នះ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងអនុវត្ត ភារកិច្ចរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បន្តថែរក្សា ពូនជ្រុំ រាល់សមិទ្ធិផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។ ទាំងអស់នេះគឺផ្តើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករាឆ្នាំ១៩៧៩នោះទេ ពិតជាមិនអាចមានអ្វីៗដូចសព្វថ្ងៃនោះឡើយ។ ស្មារតី ៧មករា បានចារឹកជាប់ក្នុងមនសិកា របស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់ៗរូប និងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដោយចាត់ទុកថា ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន។ ៧មករាឆ្នាំ២០២៥គឺជាថ្ងៃគម្រប់ខួបលើកទី៤៦ដែលបានរួចផុតពីរបបប្រល័យពូជសាន៍ប៉ុល ពត និងបញ្ចប់សករាជដ៏ខ្មៅ ងងឹត បំផុតរបស់កម្ពុជា និងបើកឡើងវិញនៅសករាជថ្មី ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm