សិស្សថ្នាក់ទី១២ បញ្ចេញទស្សនៈផ្សេងៗគ្នា ជុំវិញការពិនិត្យពន្យារពេលប្រឡងបាក់ឌុប

2021/11/04 08:09:09 pm        673

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ពិចារណាពន្យារពេលប្រឡងសញ្ញាបត្របាក់ឌុប ទៅដើមឆ្នាំ២០២២ ដើម្បីផ្ដល់ពេលវេលាបន្ថែមជូនសិស្ស ក្នុងការសិក្សា។ ការពិចារណាពន្យារពេលប្រឡងនេះ សិស្សថ្នាក់ទី ១២ មួយចំនួនបង្ហាញការគាំទ្រ ហើយក៏មានសិស្សខ្លះចង់ឲ្យរក្សាកាលបរិច្ឆេទថ្ងៃប្រឡងដដែល គឺនៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២១ដដែល ។

ពាក់ព័ន្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលើកពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ​ទៅដើមឆ្នាំ ២០២២ វិញ ដើម្បីទុកឱកាស​ជូនសិស្សថ្នាក់ទី១២ មាន​ពេលបន្ថែមរៀនត្រៀមប្រឡង។

ក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នឹងប្រជុំ​វាយតម្លៃ​ស្ថានការណ៍​ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប​ និងជម្រាបដំណឹងជូនសាធារណជន។ ចំពោះការប្រឡងបាក់ឌុបថ្នាក់ជាតិ គឺក្រសួងនៅតែបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

សម្រាប់ការពិចារណាពន្យារពេលប្រឡងនេះ សិស្សថ្នាក់ទី ១២ សិក្សានៅវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល មានការយល់ឃើញផ្សេងៗគ្នា។ ការយល់ឃើញរបស់ពួកគេ គឺមានទាំងការគាំទ្រ និងមានទាំង ការចង់ អោយរក្សាកាលបរិច្ឆេទចាស់នៅថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០២១។

សិស្សថ្នាក់ទី១២មួយរូបបានលើកឡើងថា ខ្លួនចង់អោយរក្សាកាលបរិច្ឆេទប្រឡងចាស់ ថ្ងៃទី ៦ខែធ្នូឆ្នាំ ២០២១។ យុវតី​លើកឡើងបែបនេះ ​ដោយយល់ឃើញថា បានត្រៀមខ្លួចរួចរាល់​សម្រាប់​ការ​ប្រឡងហើយ។

យ៉ាងណាម៉ិញ សិស្សថ្នាក់ទី ១២ ពីររូបទៀត យល់ឃើញថា ការប្រឡងជារឿងចាំបាច់ តែពួកគេចង់​អោយក្រសួងអប់រំ ពន្យា​រពេលប្រឡង ។ ​ការចង់អោយពន្យារពេលប្រឡងនេះ ក៏ដោយសារពួកគេ​ត្រូវការពេលវេលាបន្ថែមទៀត ដើម្បី​ពង្រឹងសមត្ថភាពអោយកាន់តែល្អប្រសើរសម្រាប់ការប្រឡង។

សូមបញ្ជាក់ថា ការបញ្ចេញទស្សនៈខុសៗគ្នា របស់សិស្សថ្នាក់១២នេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ ក្នុងឱកាសចុះពិនិត្យ ទស្សនកិច្ច និង​សម្ពោធ​វិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន ​នៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ​បានថ្លែងថា ក្រសួងអប់រំ ​នឹង​ពិនិត្យ​មើល​ពន្យារ​ពេល​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សាទុតិយភូមិថ្នាក់ទី១២ ទៅ​ដើមឆ្នាំ២០២២វិញ ដើម្បី​អោយសិស្សអាចត្រៀមខ្លួនមានពេលគ្រប់គ្រាន់។ ​ហើយ​ការប្រឡង​ទៀត​សោធ​ ដើម្បីលើកទឹកចិត្តអោយសិស្សខំប្រឹងរៀន ហើយក្រសួងកំពុងតែ​ពិភាក្សា​រៀបចំ​ប្រឡង​យ៉ាងណា ដោយសារសម្តេចនាយករដ្ឋមន្ត្រី បានសម្រេចថា ​ត្រូវប្រឡង​អោយបានល្អផងដែរ៕

អត្ថបទ ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm