“សំណេរអង្គរ” លើកទី២ នៅប្រាសាទអង្គរវត្ត, ព្រឹត្តិការណ៍ដ៏សំខាន់ជួយ​លើក​កម្ពស់​អក្សរសាស្ត្រខ្មែរ និងការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជា នឹងរៀបចំនៅក្នុងខែមករានេះ

2025/01/05 11:53:37 pm        543

សំណេរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណង​ស្វែង​រក​អ្នក​សរសេរ​បាន​ត្រឹម​ត្រូវ​តាមក្បួន​អក្ខរាវិរុទ្ធ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ​ព្រម​ទាំង​អ្នក​មាន​ស្នាដៃ​សរសេរ​អក្សរ​បាន​ស្អាត​បំផុត​នឹង​ប្រារព្ធ​ឡើង​ជាលើកទី២ នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

អ្នករៀបចំកម្មវិធីសំណេរអង្គរ លោក លីម ប៊ុនហុក បានថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាព្រឹ​ក​ថ្ងៃ​ទី៥ខែម​ករានេះថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពី​ព្រោះ​ខ្មែរ​​មា​ន​ភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ លោកថា «ដោយសារ​តែខ្មែរ​មាន​អក្សរ​ជា​យូរ​លង់​មកហើយ ព្រមទាំងបានចារិកទុកនៅតាមប្រាសាទនានាផង ដូច្នេះហើយ​បាន​ជា​«សំណេរអង្គរ» ជា​ព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេស​គឺជួយ​ឱ្យ​ប្រជាពលរដ្ឋ និងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការ​អាន​ពាក្យ​ខ្មែ​រ​ឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត”។

លោក ប៊ុនហុក បន្តថា សំណេរអង្គរក៏មានគោលបំណងផ្សាភ្ជាប់ទៅនិងរមណីយដ្ឋានអង្គរ ដែល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។

បើតាមលោក ប៊ុន ហុក ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលនឹងធ្វើ​ឡើង​នៅ​លើ​ស្ពាន​ហាល​ផ្នែក​ខាង​លិចរបស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួម១២២០នាក់។ បេក្ខជនទាំងនោះ មាន​ទាំងកុមារចាប់ពីអាយុ៦ឆ្នាំនិងមនុស្សចាស់ដែលមានអាយុរហូតដល់៨១ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រម​ទាំង​អនិកជន​ខ្មែរ​ដែលរស់នៅបរទេសខ្លះទៀតផង។

ចំណែកឯកឧត្តម ឡុង កុសល អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បា​ន​ចាត់ទុ​ក​ថា​កម្ម​វិធី​សំណេរ​អង្គរ​លើកទី២ ក្នុងឆ្នាំ២០២៥នេះ ក៏មានសារៈសំខាន់ខ្លាំង​ដែល​ស្ដែង​ចេញ​នូវ​អារ្យធម៌ និង​ទំនៀម​ទម្លាប់​មួយ​នៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំជាច្រើនឡើងវិញ។ ឯកឧត្តម ឡុង កុសល បញ្ជាក់ទៀតថា សំណេរអង្គរ​ក៏មាន​សារសំខាន់​ណាស់​ដែរ​ក្នុង​ការ​ជួយ​បង្កើត​ចលករ​ផ្សេង​ៗ​លើ​ផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។

សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តម្ដងមកហើយ កាល​ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ៨០០នាក់៕

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm