កងទ័ពកំណត់ថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋតាមបណ្តាខេត្ត

2021/11/04 08:28:18 pm        511

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី ១៥ខែវិច្ឆិកានេះ ក្រុមគ្រូពេទ្យយោធា នឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ ជំរុញជូនប្រជាពលរដ្ឋខេត្តតាកែវ ដំបូងគេ ខណៈខេត្ត៧ផ្សេងទៀត នឹងទទួលបានការចាក់ជាបន្តបន្ទាប់។

ថ្លែងប្រាប់BTV តាមទូរស័ព្ទ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ​នាយសេនាធិការកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំង​កូវីដ១៩ បានឲ្យដឹងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលជុំវិញ​យុទ្ធនាការ​ចាក់វ៉ាក់​សាំងជូនប្រជាពលរដ្ឋនូវដូសជំរុញ ​ ឬដូសទី៣នេះ ​កងយោធពលខេមរភូមិន្ទ និងកងឯកភាព​ចំណុះទាំង​អស់​បានរៀបចំ និងត្រៀមរួចរាល់ ដើម្បីដំណើរការចាក់បន្តទៀតជូមប្រជាពលរដ្ឋ​តាម​បណ្តាខេត្ត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា ចំពោះផែនការក្រោយពីបានប្រជុំ​ជាមួយរដ្ឋបាលខេត្តទាំង៨​ ដែលកងទ័ពបានចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តចំនួន៨ រួមមាន ​ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ កំពង់ចាម ស្វាយរៀង សៀមរាប ​និងបន្ទាយមានជ័យ គឺសម្រេចកំណត់​ថ្ងៃទី១៥ ខែវិច្ឆិកានេះ នឹងចាប់ផ្តើមយុទ្ធនាការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ខណៈខេត្ត​ចំនួន៧ផ្សេងទៀត នឹងរៀបចំចាក់ជាបន្តបន្ទាប់ក្រោយពីបានចាក់ដូស​ទី២​រយៈពេល៤ខែ​ឡើងទៅ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា យោងតាមផែនការអំពីការចាក់វ៉ាក់សាំង​ដូស​ជំរុញ​ជូនប្រជាពលរដ្ឋតាមបណ្តាខេត្ត ​គឺក្រុមការងារមានសមត្ថភាព​ និងបទពិសោធនគ្រប់គ្រាន់ ដើម្បី​បន្តចូលរួម​អនុវត្តការចាក់ដូសជំរុញនេះ​ឲ្យបានកាន់តែល្អប្រសើរ។ដោយឡែកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​បានឲ្យដឹងទៀតថា មុនដំណើរការចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនូវដូស​ជំរុញតាមបណ្តាខេត្ត បច្ចុប្បន្ននេះកងទ័ពកំពុងបន្តការចាក់ជូនប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​នៅឡើយទេ ដោយសារទីតាំងមួយចំនួនក្នុងចំណោមខណ្ឌទាំង៦​ ដែលចាក់​ដោយ​កងទ័ពនោះបន្តមានប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃ។

គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ​ក្នុងចំណោមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសរុប ​១,០២៦,១២៦នាក់ ដែល​បានចាក់ដោយក្រុមគ្រូពេទ្យកងទ័ពដូសទី ១ និងដូសទី២ កន្លងមក មានប្រជាពលរដ្ឋដែល​បាន​ចាក់ដូសជំរុញចំនួន ៥៩២,៣១៩នាក់ ខណៈចំនួនប្រជាពលរដ្ឋតាមបណ្តាខេត្ត​ដែលកងទ័ព​នឹង​ត្រូវចាក់ជូននោះមានចំនួនជាង១លាន៤សែននាក់៕

អត្ថបទ ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm