គុណថ្ងៃ៧មករា ១៩៧៩ ធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍​គ្រប់វិស័យ

2025/01/06 05:10:13 pm        133

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា គុណថ្ងៃ៧មករា ១៩៧៩ ជាអនុស្សាវរីយ៍ នៃ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​ទាំងអ​ស់។ កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ទាំងអស់​​នៅ​ក្នុង​ទីប្រ​ជុំជន និងតំបន់ជនបទដាច់ស្រយាល ក៏ដោយសារគុណថ្ងៃ៧មករានេះផងដែរ។

ប្រជាពលរដ្ឋបានបន្តថា ពិតណាស់ ក្នុងពេលយើងទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ថ្នាក់​ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាន​ពុះពារ​គ្រប់​ឧបសគ្គក្នុងការពារសន្តិភាពដែលបានមកដោយលំបាកផង និងខិតខំអភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ​ផងដែរ។ នៅក្នុងទឹកដីខេត្តកកំពង់ឆ្នាំង ក៏មិនខុសពីក្រុង រាជធានី ខេត្តក្នុង​ផ្ទៃ​ប្រទេស​នោះ​ទេ គឺសមិទ្ធផលនានាគ្រប់ទីកន្លែងបានរីកដុះដាលលឿនដូចផ្សិតទាំងនៅក្រុងកំពង់ឆ្នាំង និង​នៅ​តាម​បណ្តា​ស្រុកទាំង៧ ជាពិសេសក្រុងកំពង់ឆ្នាំង បានក្លាយជាក្រុង​មួយ​ដែល​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ទាំងផ្លូវថ្នល់ សួនច្បារ សាលារៀន ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង ការតាំង​លម្អរ​ភ្លើង​ពណ៌​តាម​សាលា​ខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បានធ្វើអោយក្រុងកំពង់ឆ្នាំង មិនចាញ់ក្រុង​ភ្នំពេញ​ឡើយ​។ ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបវាលពិឃាត និងគុកឥត​ជញ្ជាំង​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​វេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោម​របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានចាត់ទុកថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជា​ថ្ងៃ​កំណើត​ទី២ នៃការរស់ឡើងវិញរបស់ខ្លួន។ ប្រជាជនកម្ពុជា បានលើកឡើងថា ប្រសិន​បើ​មិន​មាន​ថ្ងៃ៧មករាទេនោះ ប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន ហើយ​ប្រជាជន ក៏មិនមានភាពសម្បូរសប្បាយ ដូចសព្វថ្ងៃនេះដែរ។

ដោយ​ឡែកយុវជន បានប្តេជ្ញាខិតខំរក្សាអោយបាននូវសុខសន្តិភាពដែលមានសព្វថ្ងៃ មិន​អោយ​របូត​ទៅ​លើដៃពួកជនមួយក្តាប់តូចដែលចង់អោយមិនរីកចម្រើននោះឡើយ។ ពួកគេបាន ប្តេជ្ញា​រឹត​ចំណង​សាមគ្គីភាពជាមួយខ្មែរទាំងអស់ ដើម្បីការអភិវឌ្ឍន៍ កសាងប្រទេស​ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        72
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm