ក្រុមបាល់ទាត់ ស.ស.យ.ក បុរស-នារី ទទួលបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតមិត្តភាព អបអរ​ទិវាជ័យជម្នះ ៧មករា

2025/01/06 05:33:30 pm        173

ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ទាំងផ្នែកបុរស និងនារី បាន​ទទួល​ជ័យ​ជម្នះ​រៀងៗខ្លួន ក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរ​សាទរ​ «ខួប​អនុស្សាវរីយ៍​លើក​ទី៤៦ នៃទិវាជ័យជម្នះ ៧មករា» ក្រោមប្រធានបទ ៧មករា នៃការចងចាំ នៅពហុកីឡដ្ឋាន​ជាតិ​(អូឡាំពិក) រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ។

សម្រាប់ក្រុមបាល់ទាត់ ស.ស.យ.ក ផ្នែកបុរស ដែលមានការ​អញ្ជើញ​ចូល​រួម​ប្រកួត​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុម ហើយ​មាន​ការចូលរួមពីថ្នាក់ដឹកនាំ និងអតីតកីឡាករជាច្រើនរូប គឺបានយកឈ្នះក្រុមផ្ការីកគ្រប់រដូវ ដឹកនាំ​ដោយ​តារាកំប្លែងនាយពាក់មី ដោយលទ្ធផល ៦-២ ស្របពេលក្រុម ស.ស.យ.ក ផ្នែកនារី បាន​យកឈ្នះក្រុម ខេមបូឌាអលស្ដារ ដោយលទ្ធផល ២-១ ។

ការប្រកួត​មិត្ត​ភាពអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ផ្ដួចផ្ដើមគំនិត​រៀបចំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ​ឡើងដើ​ម្បី​អបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ផង និងជំរុញការ​គាំទ្រ​ក្នុង​វិស័យ​កីឡាបាល់ទាត់កម្ពុជាផង ជាក់ស្ដែងក្រៅពីការប្រកួត ក្នុងស្មារតីកីឡា ប្រកបដោយ​ភារតភាព សាមគ្គីភាព និងស្នាមញញឹម សម្រាប់អ្នក​ទស្សនា​ក៏​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ពេញ​ទំហឹង ប្រកបដោយទឹកមុខរីករាយ កំឡុងការប្រកួតមិត្តភាពនេះផងដែរ ។

សូមបញ្ជាក់ថា នៅថ្ងៃជាមួយគ្នា នៃការប្រកួតបាល់ទាត់មិត្តភាពនេះ ឯកឧត្តម ហ៊ុន ម៉ានី បាន​បង្ហាញ​​នូវគុណបំណាច់នៃថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលជា​ថ្ងៃ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ចង​ចាំមិនភ្លេច ហើយថែមទាំងប្រសិទ្ធនាមថា «ជាថ្លៃកំណើតទី២» របស់ពួកគាត់ ដែល​បាន​រួច​ផុតពីរបបដ៏ខ្មៅងងិតរបស់ខ្មែរក្រហមទៀតផង ។

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្តម បានអបអរសាទរ ខួបទី៤៦ ទិវាជ័យជំនះ ៧ មករា ហើយឯកឧត្តមបានបន្ថែមថា ៧ មករា គឺជាថ្ងៃដែល​ប្រជាជាតិ​រស់រា​ន​មាន​ជីវិត​ឡើង​វិញ​ពី​ជ្រោះ​មរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិ​ន​អាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង​២០ថ្ងៃ។ បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មាន​រណសិរ្ស​សាមគ្គីសង្រ្គោះជា​តិ​កម្ពុ​ជាដែ​រ​។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិន​អាច​ប្រកែក​បាន ហើយក្នុងនាមយុវជនជំនាន់ក្រោយចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូត​មក​ដល់​យើង​មាន​អ្វីៗដូចបច្ចុប្បន្ននេះ ។

គួរដឹងថា រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា គ្រប់ទិសទី តែងអបអរសាទរ​ទិវា​មហាជ័យ​ជម្នះ​របស់​ប្រជាជ​នកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ តាមរូបភាពផ្សេងៗ ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាជ័យជម្នះ ៧មករា ហើយក៏ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព ក្រោ​ម​ម្លប់​សន្ដិភាព ប្រកបដោយភាពសប្បាយរីករាយផងដែរ ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm