ក្រុមអ្នកសង្កេតការណ៍ព្រមានថា កត្តាចិន និងលោក Trump នឹងធ្វើឱ្យការរត់ប្រណាំងអាវុធនៅអាស៊ីប៉ាស៊ីហ្វិកកាន់តែក្តៅ

2025/01/06 06:20:14 pm        89

ក្រុមអ្នកសង្កេតការណ៍ជឿថា ការរត់ប្រណាំងសព្វាវុធនៅអាស៊ី-ប៉ាស៊ីហ្វិក នឹងកាន់តែក្តៅគគុកក្នុងឆ្នាំនេះ ដោយមានរដ្ឋាភិបាលមួយចំនួនក្នុងតំបន់ រួមទាំងសម្ព័ន្ធមិត្តសន្ធិសញ្ញាអាមេរិក ជប៉ុន និងហ្វីលីពីន គ្រោងនឹងបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន។

លោក នី លីសុង (Ni Lexiong) អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយថា លោក Trump បានទាមទារម្តងហើយម្តងទៀតឱ្យសម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកបង្កើនការចំណាយយោធាដើម្បីទប់ទល់រុស្ស៊ីនិងចិន។ 

ក្រុមនេះបានបន្ថែមថា គោលបំណងគឺដើម្បីទប់ទល់ប្រទេសចិន និងការពារភាពមិនច្បាស់លាស់ជុំវិញវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនឹងចូលមកដល់នៅថ្ងៃទី២០មករាខាងមុខនេះ។

កញ្ចប់ថវិកាឆ្នាំ ២០២៥ របស់រដ្ឋាភិបាលជប៉ុនដែលត្រូវបានអនុម័តកាលពីថ្ងៃសុក្រសប្តាហ៍មុនរួមមានការចំណាយលើវិស័យការពារជាតិចំនួន ៨,៧ សែនកោដិយ៉េន ស្មើ៥៥ ពាន់លានដុល្លារ បើទោះបីជាថ្មីៗនេះមានសញ្ញាល្អក្នុងទំនាក់ទំនងជាមួយប្រទេសចិន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ក៏ដោយ។

នេះគឺជាការកើនឡើងប្រចាំឆ្នាំលើកទី ១៣ជាប់ៗគ្នានៃថវិកាការពារជាតិ ខណៈជប៉ុនព្យាយាមដោះស្រាយការព្រួយបារម្ភអំពីការកើនឡើងឥទ្ធិពលរបស់ចិន និងទំនាក់ទំនងយោធារបស់កូរ៉េខាងជើងជាមួយរុស្ស៊ី នេះបើយោងតាមក្រុមអ្នកវិភាគ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានរាយការណ៍ថា កាលពីថ្ងៃចន្ទសប្ដាហ៍មុន ប្រធានាធិបតីហ្វីលីពីនលោកFerdinand Marcos Jnr បានចុះហត្ថលេខាលើកញ្ចប់ថវិកាឆ្នាំ២០២៥ របស់ប្រទេសនេះទៅជាច្បាប់ ដោយការចំណាយលើវិស័យការពារជាតិរំពឹងថានឹងកើនឡើងខ្ពស់បំផុតរហូតដល់ ៣១៥,១ ពាន់លានប៉េសូ ស្មើ៥,៤ពាន់លានដុល្លារ។នេះគឺច្រើនជាង៣០%ខ្ពស់ជាងថវិកាយោធាឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm