សហព័ន្ធកីឡាវាយកូនឃ្លីលើតុរៀបចំការប្រកួត ជើងឯកថ្នាក់ជាតិអបអរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា

2025/01/06 06:37:57 pm        121

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំការប្រកួត ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី៣ ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលរៀបចំ ពីថ្ងៃទី២-៦ ខែមករា ឆ្នាំ២០២៥ នៅស្តាតអូឡាំពិក សហព័ន្ធបានរៀបចំលើ ៧វិញ្ញាសាទាំងក្របខណ្ឌក១ និងក២។

បើតាមរបាយការណ៍ប្រកួតសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឱ្យដឹងថា ដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ។ក្នុងការចូលរួមការប្រកួតនេះដែរ សហព័ន្ធបានរៀបចំការប្រកួតរួមមានទាំង ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលលើកទី៣ ព្រមទាំង ការប្រកួតអបអរសាទរថ្ងៃ៧មករា សម្រាប់បច្ចេកទេសការប្រកួតក្នុងក្របខណ្ឌក១ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសុរប ៥៦នាក់ ខណៈក្របខណ្ឌក២ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៤៦នាក់។ ការប្រកួតនេះមាន៧វិញ្ញាសា ដូចជា វិញ្ញាសាក្រុមបុរស ក១, គូបុរស ក១, ឯកត្តជនបុរស ក១, ឯកត្តជននារី, ក្រុមយុវជន ក២, គូយុវជន ក២ និងវិញ្ញាសាឯកត្តជនយុវជន ក២ ដោយការប្រកួតលើវិញ្ញាសាកម្រិតយុវជនត្រូវបានកំណត់អាយុក្រោម១៨ឆ្នាំ។ កីឡាករ កីឡាការិនីចូលរួម សរុប ២១ក្រុម មកពី២១សមាគម-ក្លឹប ក្នុងនោះប្រភេទក្របខណ្ឌក១ មាន១១ក្រុម និងក២ មាន១០ក្រុម ហើយការប្រកួតមានរហូតដល់ ១៨៦ប្រកួត នឹងបញ្ចប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ៕


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        94
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        107
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm