សិស្សវិទ្យាល័យបង្ហាញការយល់ដឹងច្រើនអំពីគុណតម្លៃថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩

2025/01/06 06:59:54 pm        255

បណ្តាសិស្ស កំពុងសិក្សាតាមវិទ្យាល័យរដ្ឋ បានបង្ហាញការយល់ដឹងច្រើន អំពីអត្ថន័យ និង​គុណ​តម្លៃ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ បានរំដោះប្រជាជនកម្ពុជារួចផុតមហាវិនាសកម្ម នៃ​របប​បន​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយបណ្តាសិស្សប្តេជ្ញាចិត្តថា ខិតខំរៀនសូត្រ ថែរក្សា​គុណ​តម្លៃ ៧មករា ថែរក្សាសន្តិភាព និងមិនជឿតាមពាក្យញុះញុងពីជនជ្រុលនិយម ធ្វើឲ្យខ្មែរ​បែក​បាក់​សាមគ្គី ប្រទេសជាតិគ្មានការរីកចម្រើន។

បើតាមបណ្តាសិស្ស នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព នៅខេត្តកណ្តាល ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​៦ ខែមករានេះថា ជារួមបើទោះគេកើតមិនទាន់របបប្រល័យពូជសាសន៍ប៉ុលពត តែ​គ្រប់​សិស្សានុសិស្ស​ទាំងអស់គ្នា គឺបានសិក្សា និងយល់ដឹងច្រើនពីសង្គមបច្ចុប្បន្ន តាមសារមន្ទីរ​ប្រល័យ​ពូជសាសន៍ និងការតំណាលប្រាប់ពីជីដូនជីតា ថា ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ គឺថ្ងៃ​កំណើត​ទី២ របស់គាត់ ហើយបើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ គឺគ្មានពួក​យើង​ជា​យុវជន​ជំនាន់​ក្រោយ និងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។

សិស្សានុសិស្សថ្លែងដែរថា សរុបមក ថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិន​អាច​មាន​អ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ ហើយគេក៏​បាន​អំពាវ​នាវ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ត្រូវខិតខំរៀនយកចំណេះជំនាញអភិវឌ្ឍន៍ប្រទេសជាតិយើង និងមិនត្រូវជឿ​ពា​ក្យ​ញុះ​​​ញុង ពួកជ្រុលនិយម និងអ្នកនយោបាយ ដែលមានចិត្តគំនិតខ្មៅកខ្វក់ ប៉ុនប៉ង​បំផ្លិច​ផ្លាញ​ប្រទេស​ជាតិ និងមិនឲ្យជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងទៀតឡើយ។

សូមបញ្ជាក់​ថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួច​ចាក​ផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm