រុស្ស៊ី ប្រកាសអាសន្ននៅតំបន់គ្រីម៉េ ខណៈការលេចធ្លាយប្រេងនៅសមុទ្រខ្មៅ មិនទាន់សម្អាតរួច

2025/01/06 07:02:00 pm        214

ប្រទេសរុស្ស៊ី បានប្រកាសភាពអាសន្នក្នុងតំបន់កាលពីថ្ងៃសៅរ៍ (០៤ មករា) នៅតំបន់គ្រីម៉េ (Crimea) ដែលខ្លួនបានរឹបអូសពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ខណៈកម្មករបានបន្តសម្អាតដីខ្សាច់ និងដីកខ្វក់រាប់តោននៅឆ្នេរនៃច្រកសមុទ្រ Kerch បន្ទាប់ពីមានការលេចធ្លាយប្រេងនៅក្នុងសមុទ្រខ្មៅកាលពីខែមុន។

លោក Mikhail Razvozhaev អភិបាលក្រុង Sevastopol ដែលដំឡើងដោយរុស្ស៊ី បាននិយាយថា ដានថ្មីនៃការបំពុលតិចតួចទាមទារឱ្យមានការលុបបំបាត់ជាបន្ទាន់ និងបានប្រកាសគ្រាអាសន្ននៅក្នុងទីក្រុង ដោយផ្តល់អំណាចបន្ថែមទៀតដល់អាជ្ញាធរក្នុងការសម្រេចចិត្តយ៉ាងរហ័សដូចជាការបញ្ជាឱ្យពលរដ្ឋជម្លៀសពីផ្ទះសម្បែងជាដើម។

ក្រសួងសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃសៅរ៍ថា ពេលនេះក្រុមជួយសង្គ្រោះបានសម្អាតដីខ្សាច់ និងដីកខ្វក់ជាង ៨៦.០០០តោន ប៉ុន្តែការសម្អាតទាំងស្រុងនៅត្រូវការពេលបន្ថែម។ ប្រេងបានលេចធ្លាយចេញពីនាវាដឹកប្រេងដ៏ចំណាស់ចំនួនពីរគ្រឿង ដែលត្រូវខ្យល់ព្យុះវាយប្រហារកាលពីថ្ងៃទី១៥ ខែធ្នូ ដោយនាវាមួយគ្រឿងបានលិច និងមួយគ្រឿងទៀតបានកឿង។

មនុស្សជាង ១០.០០០នាក់ បាននិងកំពុងធ្វើការសម្អាតប្រេងចេញពីឆ្នេរខ្សាច់ទាំងក្នុង និងជុំវិញរមណីយដ្ឋានរដូវក្តៅ Anapa ដ៏ពេញនិយម។ ក្រុមបរិស្ថានបានរាយការណ៍ពីការស្លាប់របស់សត្វសមុទ្រជាច្រើនក្បាល និងប៉ះពាល់ដល់អ្នកស្រុកជាច្រើនគ្រួសារ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm