ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦ នៃថ្ងៃជ័យជំនះ ៧មករា

2025/01/06 09:09:00 pm        319

នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ នៃវិទ្យាល័យចំនេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ មានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ កីឡាការនី ទទួលបានជ័យលាភី នៃការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពក្នុងពិធី ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ នឹងកីឡាករ កីឡាការនី ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បាថ្លែងថា ការរៀបចំការប្រកួតកីឡានាពេលនេះ ប្រកបដោយជោគជ័យ មានលក្ខណៈជាមិត្តភាព សាមគ្គីភាព យោគយល់គ្នានិងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក បានល្អយ៉ាងប្រសើរក្នុងរយៈពេល ០៧ថ្ងៃកន្លងមកនេះ។

ឯកឧត្តមបានបន្តថា លទ្ធផលនេះ បានមកពីការខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត និងបច្ចេកទេសរបស់ក្រុមកីឡានីមួយៗ រួមជាមួយភាពយុត្តិធម៌ មិនលម្អៀង របស់អាជ្ញាកណ្តាល ចៅក្រមតាមប្រភេទកីឡានីមួយៗ អនុវត្តបានល្អទៅតាមបទបញ្ជាបច្ចេកទេស របស់មន្ទីរអប់រំយុវជន និងកីឡាដែលបានដាក់ចេញ និងដោយមានការសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំយ៉ាងសកម្មបង្កលក្ខណៈងាយស្រួល​ដល់ដំណើរការរៀបចំការប្រកួតនេះឱ្យបានជោគជ័យ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រកួតកីឡានេះ គឺមិនត្រឹមតែជាឱកាសដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យផ្នែកកីឡាច្រើនប្រភេទតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបញ្ជាក់ពីការរីក​ចម្រើន​នៃប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តមរកតនយោបាយដឹកនាំ​ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃការអនុវត្តគោល នយោបាយ ឈ្នះ ឈ្នះ នាំមកនូវការ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍរីកច្រើន លើគ្រប់វិស័យនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវទៅដល់បណ្ដាថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំង មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគិតគូររៀបចំ​ឱ្យមានទីកន្លែងសម្រាប់ហាត់ប្រាណ កន្លែងលេងកីឡា និងរៀបចំឱ្យមានព្រឹត្តិការណ៍​ប្រកួតកីឡាផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការនី និងយុវជនទាំងអស់ ត្រូវបន្ដយកចិត្ត ទុកដាក់រៀនសូត្រ ខិតខំស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយ​ជាសរសរទ្រូងនៃប្រទេសជាតិ, ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសចេញឆ្ងាយពី​គ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ, រួមគ្នាលើកទឹកចិត្ត ជម្រុញ និងពង្រីកឱ្យមានការលេង និងការប្រកួតកីឡាឱ្យបានច្រើនប្រភេទបន្ថែមទៀត ដើម្បីទាក់ទាញការគាំទ្រពីមហាជន និងត្រូវ​យកចិត្តទុកដាក់ ថែរក្សាបរិស្ថាន សម្អាតអនាម័យជុំវិញទីលានកីឡារបស់យើង ដើម្បីឱ្យកាន់​តែមានសោភ័ណភាព និងភាពទាក់ទាញបន្ថែមទៀត។

សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥នេះ មាន ៣វិញ្ញាសា មានក្រុមកីឡាចូលរួមចំនួន ៥៤ក្រុម ស្មើនឹង ៩៧៦នាក់ ដែលមកពីបណ្ដាស្រុក-ក្រុង និងអង្គភាព ស្ថាប័នជុំវិញខេត្ត។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ០៧ថ្ងៃកន្លងមកនេះ និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ វិញ្ញាសាបាល់ទាត់បុរស បានទៅលើក្រុម ព្រះវិហារស៊ីធី, បាល់ទាត់​នារីបានទៅលើក្រុម បញ្ញាវ័ន្តក្មេងវត្ត ស្រុកឆែប, វិញ្ញាសារបាល់ទះបុរសបានទៅលើក្រុម ស ស យ ក ស្រុកគូលែន , និងបាល់ទះនារី បានទៅ លើក្រុម ស ស យ ក ស្រុកត្បែងមានជ័យ៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm