UNIFIL ចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា មានចេតនាបំផ្លាញទ្រព្យសម្បត្តិ នៅភាគខាងត្បូងលីបង់

2025/01/06 10:15:28 pm        38

កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់កងទ័ពអ៊ីស្រាអែល ពីចេតនាបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ ដែលនាំឲ្យមានការកើនឡើងយ៉ាងធ្ងន់ធ្ងរនូវភាពតានតឹងនៅតាមព្រំដែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ អង្គការ UNIFIL បាននិយាយថា៖«ព្រឹកនេះ កងរក្សាសន្តិភាព បានឃើញយន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលបានបំផ្លាញធុងពណ៌ខៀវ ដែលសម្គាល់ខ្សែបន្ទាត់ដកទ័ពរវាងប្រទេសលីបង់ និងអ៊ីស្រាអែល នៅតំបន់ភ្នំ Al-Labbouneh ក៏ដូចជាប៉មយាម ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធលីបង់ ដែលនៅជាប់ជាមួយទីតាំងរបស់ UNIFIL ក្នុងតំបន់នោះ»។

ធុងពណ៌ខៀវ ដែលជាសញ្ញាសម្គាល់សម្រាប់ខ្សែបន្ទាត់ដកកងទ័ពចេញ សំដៅជាទូទៅថា ជាខែ្សបន្ទាត់ពណ៌ខៀវ (Blue Line) កំណត់ព្រំដែន ដែលបានបង្កើតឡើង បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែលពីភាគខាងត្បូងលីបង់ ក្នុងឆ្នាំ ២០០០។

UNIFIL បានថ្កោលទោសសកម្មភាពដោយពណ៌នាថា ជា «ការបំផ្លិចបំផ្លាញដោយចេតនា និងដោយផ្ទាល់» នៃទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលអាចកំណត់អត្តសញ្ញាណយ៉ាងច្បាស់ថា ជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធលីបង់។ សេចក្តីថ្លែងការណ៍ បានចាត់ទុកឧបទ្ទវហេតុនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខ និងច្បាប់អន្តរជាតិ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm