អាមេរិកនឹងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកជំនួយ សម្រាប់ស៊ីរី ជាការបង្ហាញនូវការគាំទ្រមានកម្រិតដល់រដ្ឋាភិបាលថ្មី

2025/01/06 10:31:42 pm        104


រដ្ឋបាលលោក Joe Biden នៅថ្ងៃចន្ទ (ទី៦ ខែមករា) គ្រោងនឹងប្រកាសថា ខ្លួនកំពុងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកជំនួយមនុស្សធម៌ សម្រាប់ប្រទេសស៊ីរី ដែលជាវិធានការមួយ ដើម្បីពន្លឿនការផ្គត់ផ្គង់មូលដ្ឋានដោយមិនមានការដកទណ្ឌកម្មដែលរារាំងការផ្ដល់ជំនួយផ្សេងទៀតដល់រដ្ឋាភិបាលថ្មី នៅទីក្រុងដាម៉ាស។

ការសម្រេចនេះបញ្ជាក់ពីការប្រុងប្រយ័ត្នរបស់សេតវិមាន អំពីការដកទណ្ឌកម្មយ៉ាងទូលំទូលាយលើស៊ីរី រហូតដល់ទិសដៅដាក់ដោយមេដឹកនាំថ្មីរបស់ប្រទេសនេះ ដឹកនាំដោយក្រុមដែលសហរដ្ឋអាមេរិកកំណត់ថា ជាអង្គការភេរវកម្ម មានភាពកាន់តែច្បាស់ឡើងៗ។

ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា វិធានការធ្វើឡើងដោយមានកម្រិតដែលត្រូវបានអនុម័តដោយរដ្ឋបាល កាលពីចុងសប្តាហ៍កន្លងមក អនុញ្ញាតឲ្យក្រសួងរតនាគារចេញការលើកលែងដល់ក្រុមជំនួយ និងក្រុមហ៊ុនដែលផ្តល់សេវាកម្មសំខាន់ៗ ដូចជាទឹក អគ្គិសនី និងការផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀត។

មន្ត្រីបានបន្ថែមថា ដោយមានប្រសិទ្ធភាព សម្រាប់រយៈពេល ៦ខែដំបូង ការលើកលែងនេះ នឹងមិនចាំបាច់ឲ្យអ្នកផ្គត់ផ្គង់ជំនួយស្វែងរកការអនុញ្ញាត តាមករណីនីមួយៗទៀតឡើយ ប៉ុន្តែវាត្រូវភ្ជាប់មកជាមួយលក្ខខណ្ឌ ដើម្បីធានាថា ស៊ីរីមិនបានប្រើប្រាស់ការផ្គត់ផ្គង់ទាំងនោះខុសគោលដៅ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានលុបចោលរួចហើយក្នុងការផ្ដល់ប្រាក់រង្វាន់ ១០លានដុល្លារ ដើម្បីចាប់ខ្លួនលោក Abu Mohammed al-Jawlani មេដឹកនាំរបស់ក្រុមឥស្លាមនិយមនិកាយស៊ុននី គឺក្រុម Hayat Tahrir al-Sham ឬ HTS ដែលបានចាប់ផ្តើមចេញពន្លកពីក្រុមអាល់កៃដា និងបានដឹកនាំការវាយលុក រហូតដល់ផ្តួលរំលំរបបរបស់លោក Bashar al-Assad។ 

សហរដ្ឋអាមេរិកកំពុងពន្យារការសម្រេចចិត្តលើកលែងទណ្ឌកម្មដែលបានដាក់ ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំរបស់ស៊ីរី ដោយស្វែងរកការធានាថា ក្រុងដាម៉ាស នឹងមិនបំភ្លេចការសន្យាការពារសិទ្ធិស្ត្រី ហើយនិងអ្នកកាន់សាសនាភាគតិច និងជនជាតិភាគតិចជាច្រើនរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm