Kawasaki Frontale គ្រង​ជើងឯក​លី​គ​កំពូល​ជប៉ុន J1-League លើក​ទី​៤ ​ក្នុង​រយៈពេល ៥​រដូវ​កាល​ចុងក្រោយ​

2021/11/04 09:30:33 pm        110

​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Kawasaki Frontale បាន​ធានា​ពិន្ទុ​ដាច់​គេ​ដើម្បី​គ្រង​ជើងឯក​លី​គ​កំពូល​ជប៉ុន J1-League ទៅហើយ​ក្រោយ​ស្មើគ្នា​ជាមួយ Urawa Reds Diamond ១-១ ថ្ងៃ​ពុធ​ម្សិលមិញ​។ ​​ក្រុម​ម្ចាស់ផ្ទះ Kawasaki មានឱកាស​រកបាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី៣៣ ដោយ​កីឡាករ​ប្រេ​ស៊ី​ល Jesiel មុន​ពេលដែល​ក្រុម​ភ្ញៀវ Urawa Reds Diamond តាម​ស្មើ​វិញ​នៅ​នាទី​ទី៨៩ ហៀបនឹង​ចប់​ការប្រកួត​ទៅហើយ​ដោយ Hiroki Sakai​។

​​មួយ​ពិន្ទុ​នេះ​គ្រប់គ្រាន់​ទៅហើយ​សំរាប់​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ ដើម្បី​គ្រង​ជើងឯក​រដូវ​កាល​នេះ​ទោះ​នៅសល់ ៤ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​ក៏ដោយ​។ ​គិត​ត្រឹម​សប្តាហ៍​ទី៣៤ នេះ Kawasaki Frontale នាំមុខ​ដាច់​ក្រុម​លេខ២ Yokohama F. Marinos ដល់​ទៅ ១៣ពិន្ទុ​ពោលគឺ Yokohama បាន​រង​បរាជ័យ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ក្នុង​ទឹកដី​ខ្លួនឯង ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Gamba Osaka ១-០​។ ​​សូមបញ្ជាក់ថា Kawasaki Frontale ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Toru Oniki ក្រោយ​លេង​បាន ៣៤ប្រកួត​នេះ​ចាញ់​តែ ១​ប្រកួត​ប៉ុណ្ណោះ​ក្រៅពីនោះ​ឈ្នះ ២៦ប្រកួត​ស្មើ ៧ប្រកួត​។ ​​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយនេះ Kawasaki Frontale បាន​គ្រប់គ្រង​ពាន J1-League នេះចំនួន ៤​លើក​ដែល​រួមមាន​ឈ្នះ ២​ឆ្នាំ​ជាប់​គ្នា​នៅ​ឆ្នាំ២០១៧ និង ២០១៨ មុន​ឈ្នះ​ពីរលើក​ជាប់​គ្នា​ទៀត​នៅ​ឆ្នាំ២០២០ និង ២០២១ លើកលែងតែ​ឆ្នាំ២០១៩ ដែល Yokohama F. Marinos ជា​ជើងឯក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm