រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ​​មានសុវត្ថិភាពជូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនសាមគ្គីដូនសរ

2025/01/06 11:12:55 pm        271

 ស្វាយរៀង ៖ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដឹកនាំដោយលោកវរៈសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគបាលស្រុក និងលោកវរៈសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាព ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែនសាមគ្គីដូនសរ ជាង ១ពាន់ នាក់ ។

 ក្រោយពីធ្វើការផ្សព្វផ្សាយខ្លឹមសារ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខ្លឹមសារសំខាន់ៗមួយចំនួនជុំវិញក្មេងទំនើង លោកវរៈសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានមានប្រសាសន៏ណែនាំដល់ក្មួយៗសិស្សានុសិស្ស ដែលបានចូលរួម ទទូលការអប់រំ គោលនយោបាយភូមិឃុំមានសុវត្តិភាពនៅថ្ងៃនេះ ត្រូវបន្តប្រតិបត័ គោលនយោបាយ អោយបានខ្ជាប់ខ្ជួនតាមចំណុចសំខាន់ៗដែលបានចែងណែនាំនៅក្នុងខ្លឹមសារសំដៅរក្សាសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួន សង្គមជាតិ រួមចំណែកលុបបំបាត់ភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋាន និងបញ្ជៀសការប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ដឹកនាំតម្រង់ទិសមិត្តភក្កិ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីលើកកម្ពស់ប្រិយភាពវិទ្យាល័យ សាលារៀន ភូមិ ឃុំក្នុងករណីសង្ស័យមិត្តភក្កិប្រព្រឹត្តប្រាសចាកពីគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ។

 ទន្ទឹមនិងនោះដែរលោកវរសេនីយ៍ឯកអធិការនគរបាលស្រុក នូវបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងរដ្ឋបាលឃុំ ត្រូវសហការផ្ដល់ព័ត៌មានជុំវិញក្មេងជំនើង ឬសភាពការណ៍ដែលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់មន្ត្រីសមត្ថកិច្ចជាបន្ទាន់ ដើម្បីសហការធ្វើការទប់ស្កាត់សភាពការណ៍ឲ្យបានទាន់ពេលវេលាសំដៅធានាសុវត្ថិភាពនិងសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន។

 តាមរបាយការណ៏របស់អធិការនគរបាលស្រុកបានបញ្ជាក់ថាទន្ទឹមនិងការងារផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម អធិការនគរបាលស្រុកបាន ធ្វើការអប់រំក្មេងទំនើងប្រព្រឹត្តខុសឆ្គងនិងច្បាប់ នៅតាមប៉ុស្តិ៍រដ្ឋបាល និងអធិការដ្ឋានស្រុកបានចំនួន២៥លើក មានមនុស្ស៩៣នាក់(ស្រី៧នាក់)ដកហូតម៉ូតូ១០គ្រឿង និងបញ្ជូនក្មេងទំនើងទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ចំនួន១៣លើក មានមនុស្ស៤៦នាក់ ដកហូតម៉ូតូចំនួន១៤គ្រឿង កាំបិត៦ដើម ដាវចំនួន៦ដើម និងដំបងឈើ ចំនួន២ដើម ។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        77
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm