លោកស្រី Meloni របស់អ៊ីតាលី លើកកម្ពស់ទំនាក់ទំនងជាមួយលោក Trump ក្នុងដំណើរទស្សនកិច្ចនៅ Florida

2025/01/06 11:47:24 pm        69

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃអាទិត្យ (ទី៥ ខែមករា) នេះ បាននិយាយថា លោកស្រីបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយលោក Donald Trump បន្ទាប់ពីបានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋ Florida ដើម្បីជួបជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក មុនពេលចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា។

លោកស្រី Meloni ដែលបានដឹកនាំរដ្ឋាភិបាលចម្រុះស្តាំនិយម នៅប្រទេសអ៊ីតាលី ចាប់តាំងពីខែតុលា ឆ្នាំ២០២២ បានជួបជាមួយលោក Trump នៅឯភូមិគ្រឹះ Mar-a-Lago របស់លោក កាលពីល្ងាចថ្ងៃទី៤ ខែមករា អំឡុងដំណើរទស្សនកិច្ចដែលមិនត្រូវបានប្រកាសជាមុន។

អមដោយការបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងរូបថតរបស់លោកស្រី និងលោក Trump លោកស្រី Meloni បានសេរសេរថា៖ «ជាការមាននូវពេលល្ងាចដ៏គួររីករាយជាមួយ Donald Trump ដែលខ្ញុំសូមថ្លែងអំណរគុណ ចំពោះការស្វាគមន៍»។ ដោយមានទង់ជាតិអ៊ីតាលី និងសហរដ្ឋអាមេរិក លោកស្រីបានបន្ថែមនៅលើបណ្ដាញសង្គម X នោះថា៖ «ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការជាមួយគ្នា»។

យ៉ាងណាក្ដី មិនមានព័ត៌មានលម្អិតនៃកិច្ចពិភាក្សានេះ ត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Salvini បាននិយាយថា ឥស្សរជនទាំង២ បានជជែកគ្នាពីបញ្ហាជាច្រើន ក្នុងនោះរួមទាំងស្ថានភាពរបស់លោកស្រី Cecilia Sala អ្នកសារព័ត៌មានអ៊ីតាលីដែលត្រូវបានឃុំខ្លួន នៅប្រទេសអ៊ីរ៉ង់ ក្នុងខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm