NatureLife៖ ចំនួនសត្វក្រៀលនៅតំបន់ដីសណ្ដមេគង្គក្រោមក្នុងប្រទេសកម្ពុជាថយចុះជាងឆ្នាំ២០២៣

2025/01/07 12:10:51 am        106

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ចំនួនសត្វក្រៀលនៅតំ បន់ដីសណ្ដមេគង្គក្រោមក្នុងប្រទេសកម្ពុជា ចយចុះជាងឆ្នាំ២០២៣ ដែលការថយចុះនេះបណ្ដាលមកពី កត្តាប្រឈមមួយចំនួន ដូចជា ការប្រែប្រួលទីជម្រក ការរំខានពីសកម្មភាពមនុស្សចូលនេសាទ និងការ លែងសត្វក្របីច្រើនពាសវាលពាសកាលក្នុងតំបន់ការពារ ជាដើម។

អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៤ សហការជាមួយមន្ទីរ បរិស្ថានខេត្តតាកែវ និងកំពត បានធ្វើជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងខេត្តកំពត។ ការធ្វើជំរឿននេះមាន ការចូលរួមពីមន្ត្រីឧទ្យានុរក្ស មន្ត្រីកងរាជអាវុធហត្ថ សហគមន៍មូលដ្ឋាន អ្នកស្ម័គ្រ និងបុគ្គលិកអង្គការជីវិត ធម្មជាតិនៅកម្ពុជា ចំនួន១៣រូប ។

លទ្ធផលជំរឿន បានកត់ត្រាសត្វក្រៀល ចំនួន៥២ក្បាល (ជំទង់ ១២) មានវត្តមាននៅតំបន់ដី សណ្ដមេគង្គក្រោមប្រទេសកម្ពុជា។ ក្នុងនោះ សត្វក្រៀល ចំនួន៤៤ក្បាល (ជំទង់ចំនួន១១) មានវត្តមាន ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងចំនួន៨ក្បាល (ជំទង់១) មានវត្តមានក្នុងតំបន់ការពារទេស ភាពអន្លង់ព្រីង។ ចំនួន៥២ក្បាលនេះ គឺបានថយចុះ១៥ក្បាល (២២.៣៩%) ធៀបនឹងចំនួនក្នុងខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនសរុប៦៧ក្បាល ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសំណូមពរដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពរដ្ឋ ទូទាំងប្រទេស ចូលរួមការពារតំបន់ដីសើមនេះ និងនិយាយថាទេចំពោះការបរិភោគសាច់សត្វព្រៃគ្រប់ ប្រភេទ ។ «រួមទាំងអស់គ្នា យើងអាចការពារបក្សីដ៏កម្រនេះ និងទីជម្រករបស់វា» ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm