លោក ថាក់ស៊ីន របស់ថៃ ច្រានចោលការវិលទៅកាន់តំណែងជាអ្នកដឹកនាំវិញ

2025/01/07 02:50:39 am        124

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានប្រកាសថា លោកនឹងមិនវិលត្រលប់ទៅកាន់តំណែងនាយករដ្ឋមន្ត្រីវិញទេ ហើយនឹងមិនប្រឹងប្រែងធ្វើដូច្នេះឡើយ។

ផ្ទុយទៅវិញ លោកនឹងផ្តោតលើការជួយដល់អាជីពនយោបាយរបស់កូនស្រីលោក គឺនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) និងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនថៃ ក្នុងនោះរួមទាំងការសន្យាកាត់បន្ថយថ្លៃអគ្គិសនីមកត្រឹម ៣,៧០បាត (ប្រមាណជា ០,១១ដុល្លារ) ក្នុង ១គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៥។

ដោយបានថ្លែងនៅឯយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងមូលដ្ឋាន សម្រាប់លោកស្រី Salakjit Tiyapairat ដែលកំពុងឈរឈ្មោះជាប្រធានរដ្ឋបាលខេត្ត Chiang Rai (PAO) ក្រោមស្លាកគណបក្សភឿថៃ (Pheu Thai) លោក ថាក់ស៊ីន បានលើកឡើងពីបំណុលសាធារណៈដ៏ច្រើនរបស់ប្រទេស។ គណបក្សកាន់អំណាចបានសុំរយៈពេល ២ឆ្នាំ ដើម្បីដោះស្រាយវិបត្តិបំណុលជាតិដែលកំពុងកើនឡើង។

អំឡុងពេលធ្វើសុន្ទរកថានោះ អតីតនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗចំនួន ៣ របស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៥ ដែលមានការដោះស្រាយបញ្ហាទាក់ទងនឹងគ្រឿងញៀន ការលុបបំបាត់មជ្ឈមណ្ឌលហៅទូរសព្ទក្លែងក្លាយ និងការរុះរើភាពផ្តាច់មុខ ដើម្បីកាត់បន្ថយថ្លៃរស់នៅរបស់ពលរដ្ឋថៃ។

នៅពេលដែលអ្នកគាំទ្រដ៏ច្រើន បានអំពាវនាវឲ្យលោកវិលត្រលប់ទៅធ្វើជានាយករដ្ឋមន្ត្រីវិញ លោក ថាក់ស៊ីន បានច្រានចោលការលើកឡើងនេះ ដោយផ្ដល់ហេតុផលពីវ័យរបស់លោក។ លោកបានជំរុញដល់អ្នកចូលរួមឲ្យជួយគាំទ្រក្មេងៗជំនាន់ក្រោយជំនួសវិញ។ លោកបានកត់សម្គាល់ថា ជីវិតនៅឆ្ងាយពីឆាកនយោបាយ មានភាពស្រណុកសុខស្រួលជាង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm