ប្រធានាធិបតីកូរ៉េខាងត្បូងដែលរងការចោទប្រកាន់ទម្លាក់តំណែង បន្តប្រឆាំង ខណៈពេលកំណត់ ចាប់ខ្លួនបានកន្លងផុតទៅ

2025/01/07 04:05:24 pm        86

លោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានព្យួរតួនាទីរបស់កូរ៉េខាងត្បូង នៅតែរឹងទទឹងសំងំក្នុងលំនៅដ្ឋានរបស់លោក ខណៈក្រុមអ្នកស៊ើបអង្កេតស្វែងរកការបន្តដីកាចាប់ខ្លួនលើបទបញ្ជាច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

ដីកាបច្ចុប្បន្ន ដែលបានផុតកំណត់កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារនេះ ត្រូវបានចេញបន្ទាប់ពីលោក Yoon មិនអើពើការកោះហៅជាច្រើនសារដើម្បីបង្ហាញខ្លួនសម្រាប់ការសាកសួរលើការចោទប្រកាន់ពីបទបះបោរ និង បំពានអំណាចផងដែរ។

ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយបានព្យាយាមអនុវត្តការចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីការប្រឈមដាក់គ្នារយៈពេល៦ម៉ោងជាមួយមន្ត្រីសេវាសន្តិសុខរបស់ប្រធានាធិបតីនៅឯគេហដ្ឋានរបស់លោក Yoon ។

ចាប់តាំងពីពេលនោះមក ក្រុមសន្តិសុខរបស់លោក Yoon បានដំឡើងបន្លាលួស និងបានបិទបរិវេណនោះដោយប្រើរថយក្រុង។

ក្រុមអ្នកស៊ើបអង្កេតបានប្រាប់សារព័ត៌មាន BBC ថាពួកគេបានស្នើសុំឱ្យនគរបាលអនុវត្តដីកានេះ ដោយសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនឹងមានទម្ងន់កាន់តែខ្លាំង។

ប៉ុន្តែនគរបាលបានបដិសេធ ដោយនិយាយថា វាមានភាពចម្រូងចម្រាសតាមផ្លូវច្បាប់ ហើយការអនុវត្តន៍នេះគួរតែទុកឲ្យក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ។

កំហឹងជាសាធារណៈបានផ្ទុះឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈក្រុមបាតុកររាប់ពាន់នាក់បានជម្នះនឹងព្រិលធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ដោយមានទាំងក្រុមអ្នកគាំទ្រ និងប្រឆាំងនឹងលោកYoon៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm