សម្ដេចធិបតី៖៧មករាគឺជាថ្ងៃនៃការចងចាំមហាវីរភាពបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន

2025/01/07 05:37:03 pm        202

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារ អបអរសាទរ ខួបទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ​ទាំងអស់គ្នា សម្ដេច បានបញ្ជាក់ថា ៧មករា គឺជាថ្ងៃនៃការចងចាំមហាវីរភាពដឹងគុណការតស៊ូរបស់​យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន។

តាមរយៈសារអបអរសាទរ សម្ដេចធីបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវការ ចងចាំនូវវីរភាព​ដ៏​អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាក​បំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ​ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

សម្ដេចធិបតីមានប្រសាសន៍ថា៖«៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់​យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់​កម្ពុជា​បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា ​មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជា​ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស​ជាទីមនោរម្យសម្រាប់​មនុស្សផងគ្នា»។

សូមជម្រាបថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះជាថ្ងៃខួបលើកទី៤៦ នៃទិវាជ័យជម្នះ​លើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ដែលប្រជាជនកម្ពុជាទូទាំងប្រទេស និងក្រៅប្រទេសនាំគ្នាប្រារព្ធពិធីរម្លឹកខួបនិងអបអរសាទរយ៉ាងខ្ញៀវខ្ញា ចំពោះទិវាប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបានរបស់កម្ពុជា។

ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិរបស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ ២ ធ្នូ ១៩៧៨។

ថ្ងៃ ២ ធ្នូ ១៩៧៨ ឥស្សរជនខ្មែរ ទាំង ៣ក្រុម ដែលដឹកនាំដោយសម្តេចទាំងបី ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ត្រូវបង្ខំឱ្យធ្វើការលើសកម្លាំង បង្អត់បាយ បំបាត់សាសនា គ្មានសាលារៀន ពិសេសកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃពីរបបប្រល័យពូជសាសន៍ ឥស្សរជនខ្មែរទាំង ៣ក្រុម បានសម្រេចចិត្តចូលព្រៃតស៊ូ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិទាំងមូល។ ការតស៊ូដោយយកសាច់ស្រស់ ឈាមស្រស់ ជាដើមទុនរបស់សម្តេចទាំងបី និងឥស្សរជនខ្មែរ ទីបំផុតទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧ មករា ១៩៧៩។

ក្រោយថ្ងៃរំដោះ ៧ មករា ៧៩ កម្ពុជា ត្រូវខ្ទេចខ្ទីគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធនានាស្ទើក្លាយជាផេះ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបី ជាប្រមុខ ដោយផ្តើមពីបាតដៃទទេ បានកសាងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើន និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ព្រមទាំងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាជន និងជាតិមាតុភូមិនៃយើង។ គុណបំណាច់ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដែលត្រូវចងចាំក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm