រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី៦ ខែមករា ថា ប្រទេសឥណ្ឌូនេស៊ី បានចូលជាផ្លូវការក្នុងក្រុមប្រទេស ប្រ៊ីក(BRICS) ជាសមាជិកពេញលេញ ដោយពង្រីកបន្ថែមនូវក្រុមនៃប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលរួមមានប្រទេសរុស្ស៊ី ឥណ្ឌា ចិន និងប្រទេសអាហ្វ្រិកខាងត្បូង ផងដែរ។

ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទីបួនរបស់ពិភពលោក កាលពីពេលមុន បានបង្ហាញពីបំណងរបស់ខ្លួនចង់ចូលរួមជាមួយប្លុកនេះ ជាមធ្យោបាយក្នុងការពង្រឹងប្រទេសដែលកំពុងរីកចម្រើន និងបន្តផលប្រយោជន៍នៃអ្វីដែលគេហៅថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូង(Global South)។

ប្រទេសប្រេស៊ីល ដែលកាន់តំណែងជាប្រធានរបស់ប្លុកនៅឆ្នាំ២០២៥នេះ បាននិយាយថា រដ្ឋជាសមាជិក បានអនុម័តដំណើរការចូលរបស់ប្រទេសឥណ្ឌូនេស៊ី ដោយការឯកភាពគ្នាជាផ្នែកនៃការជំរុញការពង្រីកដែលត្រូវបានអនុម័តដំបូងនៅឯកិច្ចប្រជុំកំពូលឆ្នាំ២០២៣ របស់ប្លុកនេះ នៅក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
ប្រទេសអាមេរិកខាងត្បូង បាននិយាយថាបំណងរបស់ប្រទេសឥណ្ឌូនេស៊ី បានទទួលភ្លើងខៀវពីប្លុកនេះ នៅឆ្នាំ២០២៣ ប៉ុន្តែប្រទេសនៅអាស៊ីមួយនេះ បានស្នើសុំចូលបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ ប្រធានាធិបតី លោក Prabowo Subianto បានចូលកាន់តំណែង កាលពីខែតុលា។
ក្រុមប្រទេស BRICS ក៏រួមមានប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ផងដែរ។