កងទ័ពអាកាសប្រេស៊ីល បញ្ចប់ការវិភាគទិន្នន័យជើងហោះហើរ សម្រាប់ការស៊ើបអង្កេតការធ្លាក់យន្តហោះនៅកាហ្សាក់ស្ថាន

2025/01/07 07:44:53 pm        104

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី៦ ខែ មករា បានឲ្យដឹងថា កងទ័ពអាកាសរបស់ប្រទេសប្រេស៊ីល (FAB) បានប្រកាសថា ខ្លួនបានបញ្ចប់ការស្រង់យក និងសុពលភាពនៃទិន្នន័យ ពីឧបករណ៍ថតសំឡេងលើជើងហោះហើរយន្តហោះធ្លាក់ Embraer 190 នៅប្រទេសកាហ្សាក់ស្ថាន ក្នុងខែធ្នូ នេះ ។

សេចក្តីថ្លែងការណ៍និយាយថា ការងារដើម្បីទាញយកទិន្នន័យពីម៉ាស៊ីនថតសំឡេងចំនួនពីរ នៅលើជើងហោះហើរ ត្រូវបានបញ្ចប់កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា ហើយទិន្នន័យទាំងអស់ ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរស៊ើបអង្កេតរបស់ប្រទេសកាហ្សាក់ស្ថាន ជាទីភ្នាក់ងារទទួលខុសត្រូវក្នុងការវិភាគ និងស៊ើបអង្កេតឧបទ្ទវហេតុ។

ប្រតិបត្តិការ ត្រូវបានអនុវត្តដោយមន្ទីរពិសោធន៍អំណាន និងវិភាគឧបករណ៍ថតសំឡេងទិន្នន័យជើងហោះហើរ នៃមជ្ឈមណ្ឌលស៊ើបអង្កេត និងបង្ការឧបទ្ទវហេតុអាកាសចរណ៍ (CENIPA) ក្នុងទីក្រុង Brasilia ក្នុងការសហការជាមួយអង្គភាពស៊ើបអង្កេតឧបទ្ទវហេតុអាកាសចរណ៍នៃក្រសួងដឹកជញ្ជូនរបស់ប្រទេសកាហ្សាក់ស្ថាន។

ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់៣៨នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរចំនួន៦៧នាក់ពីប្រទេសអាស៊ែរបៃហ្សង់ទៅកាន់ភាគខាងត្បូងប្រទេសរុស្ស៊ី បានធ្លាក់នៅជិតទីក្រុង អោក តាវ(Aktau)ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី២៥ ខែធ្នូ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm