ថ្ងៃ៧មករា សិស្សានុសិស្ស និងជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើនចុះស្វែងយល់ពីរបប​ប្រល័យ​ពូជ​សាសន៍ នៅមជ្ឈមណ្ឌលជើងឯក

2025/01/07 08:52:13 pm        456

នាថ្ងៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥នេះ វត្តមានសិស្សានុសិស្សជាច្រើន បាន​មក​ទស្សន​កិច្ច​សិក្សា​នៅ​មជ្ឈ​មណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ទស្សនកិច្ចសិក្សានេះ គឺក្នុងគោលដៅ​សំខាន់​សិក្សា​ស្វែងយល់បន្ថែមពីអ្វីដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ មើលឃើញ​ពី​ភស្តុតាង តឹកតាង​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​ឡើង​ និង​បន្សល់​ទុក​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍ជើ​ងឯក។

ឱកាសឈប់សម្រាក ថ្ងៃ ៧មករា ឆ្នាំ ២០២៥ នេះ សាលា​រៀន​មួយ​ចំនួន​បាន​ដឹកនាំ​សិស្ស​របស់​ខ្លួន មកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ លើស​ពី​នេះក៏​មា​ន​ក្រុម​សិស្ស​វិទ្យាល័យ មកសិក្សាស្វែងយល់នៅទីតាំងប្រវត្តិសាស្ត្រនេះដោយខ្លួនឯងផងដែរ។

ជាក់​ស្ដែង សិស្សកុមារតូចៗប្រមាណជាង ១០០ នាក់ ស្ថិតក្នុងសម្លៀកបំពាក់ដូចគ្នា ដៃកាន់ប៊ិច កាន់​សៀវភៅ កត់ត្រាយ៉ាងយកចិត្តទុកដាក់នូវអ្វីដែលពួកគាត់បានឃើញ។ សិស្សទាំងនេះ តម្រង់​ជា​ជួរ​ចេញពីទីតាំងមួយ ទៅទីតាំងមួយ ក្រោមការសម្របសម្រួលណែនាំពីលោកគ្រូអ្នកគ្រូ។ លោក ធី ស៊ីនន់ ជាតំណាងខាងសាលាដែលបានដឹកនាំសិស្សមកទស្សនកិច្ចសិក្សានាថ្ងៃនេះ លើក​​ឡើងថា ការជូនសិស្សមកទីតាំងប្រវត្តិសាស្ត្រនេះ ជាភាពចាំបាច់ ដែល​ផ្តល់​ជា​ចំណេះ​ដឹង​បន្ថែម​លើ​អ្វីដែលពួកគាត់បានសិក្សាពីថ្នាក់រៀន។

យុវជនមួយក្រុមប្រមាណជិត ១០នាក់ មកពីវិទ្យាល័យហ៊ុនសែនអង្គស្នួល ខេត្តកណ្ដាល កំពុង​ស្ដាប់​កាស​ដែល​រៀបរាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ផង​ដែរ​។ ពួកគេបានបានយកឱកាស ថ្ងៃជ័យជម្នះ ៧មករា ដើម្បីសិក្សាបន្ថែម​លើ​ប្រវត្តិសាស្ត្រ​មួយ​នេះ។​

សម្រាប់ថ្ងៃ ៧មករា នេះ ក្រៅពីវត្តមានសិស្សនុសិស្ស ក៏មានវត្តមាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន ចូលទស្សនាសិក្សាស្វែងយល់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកផងដែរ។ មជ្ឈ​មណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាទីតាំងប្រវត្តិសាស្ត្រមួយនៅរាជធានីភ្នំពេញ ដែល​បាន​បន្សល់​ទុក​នូវភស្តុតាងជាច្រើន ដែលមានទាំងរណ្ដៅសាកសព សម្លៀកបំពាក់ជនរងគ្រោះ និង​ឆ្អឹង​ជន​រងគ្រោះជាច្រើន ដែលត្រូវបានប្រល័យជីវិតនៅទីតាំងនេះ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm